បាល់ទាត់អន្តរជាតិ
ខ្លះៗពីជំនួបបើកឆាក UCL ដ៏កក្រើករវាង PSG និង Juventus នៅម៉ោង 2 រំលងអាធ្រាតនេះ

នៅម៉ោង 2 រំលងអាធ្រាតនេះ (ម៉ោងនៅកម្ពុជា) យើងនឹងបានទស្សនានូវការប្រកួតក្លឹបកំពូលៗទាំងពីររវាង Paris Saint-Germain និងក្លឹបសេះបង្កង់ Juventus ខណៈដែលក្លឹបអ្នកមាន PSG ជាក្លឹបកំពូលមកពីបារាំង និង Juventus មកពីអ៊ីតាលី។
ការប្រកួតនេះដែរ គឺជាការប្រកួតបើកឆាតក្នុងវគ្គចែកពូលនៃពានរង្វាន់ UEFA Champions League រដូវកាលថ្មី 2022/2023។ ការប្រកួតនឹងធ្វើឡើងនៅកីឡដ្ឋាន Parc des Princes ដោយក្លឹប PSG ធ្វើជាម្ចាស់ផ្ទះនៅប្រកួតជើងទីមួយនេះ។
យ៉ាងណាមិញ Paris Saint-Germain ក៏បានបង្ហាញបញ្ជីឈ្មោះកីឡាកររបស់ខ្លួនរួចហើយដែរ ដោយយើងឃើញថា មិនមានកីឡាករសំខាន់ណាម្នាក់ អវត្តមានឡើយ អាចនិយាយបានថា សម្រាប់ក្លឹបយក្សបារាំងគឺពេញសាច់តែម្ដង។
ដោយឡែកសម្រាប់ក្លឹបសេះបង្កង់ Juventus នឹងអវត្តមានកីឡាករមួយចំនួនដូចជា Federico Chiesa, Kaio Jorge, Paul Pogba និងអ្នកចាំទី Wojciech Szczesny ដោយសារបញ្ហារបួស។ ជាមួយគ្នានោះដែរ សម្រាប់កីឡាករចំណូលថ្មី Angel Di Maria និង Leandro Paredes នឹងបង្ហាញវត្តមានទល់នឹងក្រុមចាស់ PSG របស់ខ្លួនផងដែរ។
ដោយ៖ X-Sports