Connect with us

បាល់ទាត់អន្តរជាតិ

Paul Pogba សម្រេច​ចិត្ត​វះកាត់​ជង្គង់ ដើម្បី​អាច​មាន​ឱកាស​លេង World Cup

Published

on

ខ្សែបម្រើ​សញ្ជាតិ​បារាំង Paul Pogba បាន​សម្រេច​ចិត្ត​ធ្វើ​ការ​វះកាត់​ជង្គង់ ខណៈ​ដែល​គាត់​នឹង​អាច​អវត្តមាន​ជា​ច្រើន​ប្រកួត​សម្រាប់​ក្លឹប ប៉ុន្តែការ​វះកាត់​នោះ​នឹង​អាច​ធានា​បាន​សម្រាប់​ភាព​គ្រប់គ្រាន់​ក្នុង​ការ​ប្រកួត World Cup នៅ​រដូវរងារ​នេះ។

ខ្សែបម្រើ​រូបនេះ​បាន​រហែក​គន្លាក់​ជង្គង់​របស់​គាត់ បន្ទាប់​ពី​ត្រឡប់​ទៅ Juventus នៅ​រដូវក្តៅ​នេះ។ ដំបូង​ឡើយ​គាត់​បាន​ជ្រើសរើស​មិន​វះកាត់ ហើយ​ជំនួស​មក​វិញ​ដោយ​ស្វែងរក​ការ​ព្យាបាល​ជំនួស​វិញ។ Pogba បាន​ត្រឡប់​មក​ហ្វឹកហាត់​នៅ​ជាមួយ​ក្លឹប​កាល​ពី​ថ្ងៃច័ន្ទ ប៉ុន្តែ​ឥឡូវ​នេះ​ត្រូវ​បាន​គេរាយការណ៍ បន្ទាប់​ពី​ធ្វើ​ការ​តេស្តកាយ​សម្បទា ពេល​នេះ​គាត់​ត្រូវ​តែ​សម្រេច​ចិត្ត​ធ្វើ​ការ​វះកាត់​ជា​ចាំ​បាច់ ហើយ​គាត់​នឹង​ត្រូវ​អវត្តមាន​ប្រហែល 2 ខែ។

Paul Pogba អាច​ធានា​បានការ​​បង្ហាញ​ខ្លួន​នៅ World Cup ជាមួយ​ក្រុម​ជម្រើស​ជាតិ​បារាំង ដែល​នឹង​ចាប់ផ្តើម​នៅថ្ងៃទី 22 ខែវិច្ឆិកា។ ក្រុម​ជម្រើស​ជាតិ​បារាំង​នឹង​ត្រូវ​ប្រកួត​បើក​ឆាក​ទល់​​នឹង​​អូស្ត្រាលី។ ពេល​នោះ​ដែរ កាយ​សម្បទារ​របស់ Paul Pogba អាច​នឹង​ល្អ​ប្រសើរ ហើយ​ចូល​លេង​បាន។

ថ្លែង​ទៅ​កាន់​សារព័ត៌មាន គ្រូ​បង្វឹក​ក្រុម Juventus លោក Massimiliano Allegri លើក​ឡើង​ថា Pogba នឹង​ខកខាន​យ៉ាង​ហោច​ណាស់ 5 សប្តាហ៍ មុន​ពេល​គាត់​អាច​ឈាន​ដល់​ដំណាក់​កាល​នៃ​ការ​ជាសះស្បើយ​រឡើង​វិញ។

ប្រភព: 90 Min

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២