បាល់ទាត់អន្តរជាតិ
អ្នកគាំទ្របិសាចក្រហមអំពាវនាវឲ្យមានការពិន័យចំពោះ Gabriel Jesus បន្ទាប់ពីលេចធ្លាយវីដេអូទាត់ទៅលើ Martinez

អ្នកគាំទ្ររបស់ក្រុមបិសាចក្រហម Manchester United កំពុងអំពាវនាវឲ្យ FA មានចំណាត់ការណាមួយចំពោះ Gabriel Jesus បន្ទាប់ពីមានវីដេអូមួយត្រូវបានគេរកឃើញពីការទាត់របស់ Jesus មកលើខ្សែការពារ Lisandro Martinez អំឡុងពេលប្រកួតរវាង Arsenal ជាមួយបិសាចក្រហមកាលពីថ្ងៃអាទិត្យកន្លងទៅ។
យ៉ាងណាមិញ ក្លឹបកាំភ្លើងធំ Arsenal បានបញ្ចប់កំណត់ត្រាមិនដែលចាញ់របស់ខ្លួនកាលពីថ្ងៃអាទិត្យ ដោយបរាជ័យក្នុងលទ្ធផល 3 ទល់នឹង 1 ទៅលើក្រុមរបស់លោក Erik ten Hag នៅទឹកដី Old Trafford។
ជាមួយគ្នានេះដែរ Arsenal មានការខឹងសម្បារយ៉ាងខ្លាំងដែលគ្រាប់បាល់របស់ Gabriel Martinelli ត្រូវបានអាជ្ញាកណ្ដាលលុបចោល បន្ទាប់ពីមានការត្រួតពិនិត្យ VAR បានបង្ហាញថា Martin Odegaard បានបង្កកំហុសទៅលើ Christian Eriksen មុននឹងទទួលបានបាល់ ហើយបញ្ចូនទៅឲ្យអ្នកស៊ុតបញ្ចូលទី។
មិនតែប៉ុណ្ណោះលោក Mikel Arteta ដែលជាគ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំ ក៏មានការខឹងសម្បារយ៉ាងខ្លាំងផងដែរ នៅពេលការប្រកួតបានបញ្ចប់ ដោយគាត់បានអំពាវនាវឲ្យអាជ្ញាកណ្ដាលមានភាពស៊ីសង្វាក់គ្នាបន្ថែមទៀតជាមួយនឹងមន្ត្រី VAR និងជាពិសេសទៅការសម្រេចចិត្តពិន័យអ្វីមួយ។
ផ្ទុយពីនោះ កាលពីពេលថ្មីៗនេះ អ្នកគាំទ្ររបស់ក្លឹបបិសាចក្រហម Manchester United បានរកឃើញវីដេអូមួយ ដោយគេបានឃើញ Lisandro Martinez ដើរទៅប៉ះនឹង Gabriel Jesus ហើយខណៈពេលនោះ Jesus បានងើបឡើង នឹងយកជើងរបស់ខ្លួន ទៅទាត់ជើងរបស់ Martinez។
So this is the knock that resulted in Lisandro Martinez being subbed off for Harry Maguire and almost injured him.
The kick from Gabriel Jesus.
Lisandro Martinez is fine now. #MUFC 🔴 pic.twitter.com/K87yNHHC5Z
— DEATHEATER (@aadhil_x) September 5, 2022
ប្រភព: Metro UK
-
បាល់ទាត់អន្តរជាតិ1 day ago
គ្រូ Real Madrid ប្រាប់ឈ្មោះខ្សែប្រយុទ្ធបីរូបដែលគាត់ចូលចិត្ត និងចង់ឲ្យក្លឹបចុះហត្ថលេខានៅរដូវក្ដៅនេះ
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រធាន La Liga ថា កីឡាកររូបនេះនឹងក្លាយជាតារាឆ្នើមប្រចាំលីគអេស្ប៉ាញដូច Messi កាលពីមុន
-
បាល់ទាត់អន្តរជាតិ23 hours ago
World Cup U-20 រកឃើញក្រុមមួយចំនួនដែលឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ