បាល់ទាត់អន្តរជាតិ
ក្លឹបតោខៀវ Chelsea សម្រេចចិត្តបណ្ដេញលោក Thomas Tuchel ចេញពីតំណែង

ក្លឹបតោខៀវ Chelsea បានប្រកាសបញ្ជាក់នៅថ្ងៃនេះថា គ្រូបង្វឹកលោក Thomas Tuchel នឹងចាកចេញពីតំណែងជាគ្រូបង្វឹករបស់ក្លឹបហើយ ដែលការប្រកាសនេះបានធ្វើឡើងមិនដល់ 24 ម៉ោងឡើយ បន្ទាប់ពីការចាញ់ក្លឹប Dinamo Zagreb ក្នុងការប្រកួតក្របខ័ណ្ឌ UEFA Champions League កាលពីយប់មិញនេះ។
ដោយឡែកនៅរដូវក្តៅនេះ ក្លឹបតោខៀវមានការចំណាយដ៏ច្រើនជាមួយនឹងការចុះហត្ថលេខាលើខ្សែការពារ Wesley Fofana, Kalidou Koulibaly និង Marc Cucurella ប៉ុន្តែពួកគេបានឈ្នះការប្រកួតត្រឹមតែ 2 លើកប៉ុណ្ណោះ ក្នុងចំណោម 6 ប្រកួត និងមានគម្លាតរហូតដល់ 5 ពិន្ទុពីក្រុមកំពូលតារាងនៅ Premier League។
មិនតែប៉ុណ្ណោះ ការប្រកួតបើកឆាកក្នុងក្របខណ្ឌ UEFA Champions League កាលពីម្សិលមិញនេះ ពួកគេថែមទាំងបានចាញ់ក្រុម Dinamo Zagreb ដែលមកពីលីគកំពូលនៃប្រទេសក្រូអាត ក្នុងលទ្ធផល 1 ទល់នឹង 0 ថែមទៀតផង។
យ៉ាងណាមិញលោក Thomas Tuchel ក៏ជាគ្រូបង្វឹកម្នាក់ដែលស្ថិតនៅក្នុងប្រវត្តិសាស្រ្តដ៏ល្អរបស់ក្លឹបតោខៀវ Chelsea ដែរ ជាមួយនឹងការជួយក្លឹបឲ្យឈ្នះពាន UEFA Champions League, Super Cup និង Club World Cup ក្នុងអំឡុងពេលដែលគាត់ធ្វើជាគ្រូបង្វឹក។
ប្រភព: 90 Min