បាល់ទាត់អន្តរជាតិ
Brian Brobbey សារភាពថា ការលេងឲ្យបិសាចក្រហម គឺជាក្ដីសុបិនមួយ

ខ្សែប្រយុទ្ធ Brian Brobbey របស់ក្លឹប Ajax ដែលជាគោលដៅផ្ទេរនៅរដូវក្តៅកន្លងមក របស់ក្លឹបបិសាចក្រហម Manchester United បានសារភាពថា ការផ្ទេរទៅកាន់ទឹកដី Old Trafford គឺជាក្ដីសុបិនមួយរបស់ខ្លួនដែលវាក្លាយជាការពិត។
កីឡាករវ័យ 20 ឆ្នាំរូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅ Manchester United ជាច្រើនដង មួយរយៈកាលចុងក្រោយនេះ ខណៈដែលក្លឹបបិសាចក្រហមជាកន្លែងដែលគាត់នឹងបានជួបជាមួយអតីតគ្រូបង្វឹករបស់ខ្លួនគឺលោក Erik ten Hag។
ប៉ុន្តែទោះជាយ៉ាងណា គាត់បានត្រឡប់មកលេងឲ្យ AFC Ajax វិញ បន្ទាប់ពីវិលត្រឡប់ពីការខ្ចីជើងនៅ RB Leipzig ចុងឆ្នាំ 2021។ ដោយឡែក Amsterdam ធ្លាប់ជាកន្លែងដែលគាត់បានជោគជ័យខ្លាំងបំផុត ដោយបានស៊ុតបញ្ចូលទី 7 គ្រាប់ក្នុង 11 ប្រកួត និងជួយ Ajax ឈ្នះពានរង្វាន់ Eredivisie លើកទី 36 នាំមុខគូប្រជែង PSV Eindhoven។
ទោះជាយ៉ាងណា Brian Brobbey ត្រូវបានគេគិតថា នឹងក្លាយជាកីឡាករចំណូលថ្មីបន្ទាប់ របស់ក្លឹបបិសាចក្រហម Manchester United ទោះបីជាការផ្ទេរកីឡាករត្រូវបានបិទទ្វារហើយក៏ដោយ ប៉ុន្តែនៅខែមករាឆ្នាំក្រោយ ទ្វារដោះដូរកីឡាករនឹងបើកឡើងម្ដងទៀត ហើយការផ្ទេរអាចដំណើរការ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ1 day ago
Mario Balotelli អះអាងថា កីឡាកររូបនេះមានបច្ចេកទេសញាក់បាល់ល្អជាង Neymar
-
បាល់ទាត់អន្តរជាតិ13 hours ago
អស់ល្អនឹងគ្នាបាត់! Boateng ថា គាត់និយាយកុហកដែលថា Messi ជាកីឡាករល្អបំផុត ព្រោះគ្រាន់តែចង់លេងនៅ Barcelona
-
បាល់ទាត់អន្តរជាតិ1 day ago
Xavi ប្រាប់ឈ្មោះខ្សែប្រយុទ្ធ 3 រូប ដែលគាត់ពិបាកទប់ទល់បំផុត ក្នុងនាមជាគ្រូបង្វឹកម្នាក់របស់ Barcelona