បាល់ទាត់អន្តរជាតិ
ធ្លាក់កូដខ្លាំង Liverpool ត្រូវ Napoli លុតក្នុងលទ្ធផល 4-1 (មានវីដេអូ)

នៅក្នុងការប្រកួតបើកឆាតរបស់ហង្សក្រហម Liverpool ដែលជាយុទ្ធនាការនៃការប្រកួតពានរង្វាន់ UEFA Champions League កាលពីរំលងអាធ្រាតយប់មិញនេះ ត្រូវបានចាញ់ក្រុមម្ចាស់ផ្ទះ Napoli ជាមួយនឹងលទ្ធផល 4 ទល់នឹង 1។
ក្លឹបហង្សក្រហម Liverpool បានរបូតគ្រាប់បាល់ 4-0 ក្នុងរយៈពេលត្រឹមតែ 47 នាទីប៉ុណ្ណោះ ដែលនេះគឺជាលទ្ធផលដ៏អាម៉ាស់មួយ ខណៈដែលពួកគេធ្លាប់ជាម្ចាស់ជើងឯក UEFA Champions League ចំនួន 6 សម័យកាល។
ខ្សែបម្រើប្រយុទ្ធ Piotr Zielinski គឺជាតួអង្គដ៏សំខាន់របស់ Napoli ដោយរកបានពីរគ្រាប់ម្នាក់ឯង ក្នុងនោះមានបាល់ប៉េណាល់ទីមួយគ្រាប់។ Piotr Zielinski ថែមទាំងជាអ្នកបញ្ជូនបាល់ឲ្យ Andre-Frank Zambo Aguissa ស៊ុតបញ្ចូលទីនៅនាទីទី 31 ទៀតផង។
ជាមួយគ្នានោះដែរកីឡាករ Giovanni Simeone ដែលជាកូនប្រុសរបស់លោក Diego Simeone ក៏ជាម្ចាស់គ្រាប់បាល់ទីបីនៅនាទីទី 44 ខណៈដែលទម្រង់លេងរបស់ Napoli ពិតជាសម្រុកខ្លាំងទៅលើហង្សក្រហម។
មួយគ្រាប់លួងចិត្តអ្នកគាំទ្រពីហង្សក្រហម Liverpool គឺជាការស៊ុតបញ្ចូលទីពី Luis Diaz នៅ នាទីទី 49។ យ៉ាងណាយើងសង្កេតឃើញថា ទម្រង់លេងរបស់ក្លឹបហង្សក្រហមរដូវកាលនេះ ហាក់ដូចជាធ្លាក់ចុះខ្លាំង បន្ទាប់ពីបាត់បង់ខ្សែប្រយុទ្ធ Sadio Mane និងមានកីឡាករសំខាន់ៗមួយចំនួនរងរបួស។ បច្ចុប្បន្នពួកគេស្ថិតនៅចំណាត់ថ្នាក់លេង 7 នៃតារាង Premier League ដោយមានត្រឹមតែ 9 ពិន្ទុប៉ុណ្ណោះនៅក្នុងដៃ។
ទស្សនាវីដេអូហាយឡាយការប្រកួតខាងក្រោម៖
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ5 days ago
Galeno សម្រេចចិត្តចាកចេញទៅលេងនៅទឹកដីអារ៉ាប៊ីសាអូឌីត ក្នុងវ័យ 27 ឆ្នាំ
-
បាល់ទាត់អន្តរជាតិ5 days ago
Napoli និង Al-Ahli ព្រមព្រៀងគ្នាបានសម្រេច ដើម្បីខ្ចីជើងខ្សែប្រយុទ្ធកំពូលញាក់ Allan Saint-Maximin
-
Sports1 day ago
មានរបស់ល្អមិនចេះប្រើ Chelsea យល់ព្រមឱ្យ AC Milan ខ្ចីជើង Joao Felix!