បាល់ទាត់អន្តរជាតិ
ក្លឹប Newcastle ត្រៀមចុះហត្ថលេខាលើអតីតអ្នកចាំទីរបស់ក្លឹបហង្សក្រហម Liverpool

កីឡាករសញ្ជាតិអាឡឺម៉ង់ Loris Karius ដែលជាអតីតអ្នកចាំទីរបស់ក្លឹបហង្សក្រហម Liverpool នឹងចូលរួមជាមួយកឹ្លប Newcastle ជាមួយនឹងកិច្ចសន្យារយៈពេលខ្លី នៅពេលឆាប់ៗខាងមុខនេះ ដោយបច្ចុប្បន្នគាត់គឺជាកីឡាករដែលមិនមានក្លឹបលេងឡើយ បន្ទាប់ពីផុតកុងត្រាជាមួយហង្សក្រហម។
យ៉ាងណាមិញក្លឹប Newcastle បានអនុញ្ញាតឲ្យកីឡាករ Martin Dubravka ទៅចូលរួមជាមួយក្លឹបបិសាចក្រហម Manchester United ក្នុងលក្ខខណ្ឌខ្ចីជើងនៅរដូវក្តៅនេះ ដោយទុកឲ្យ Nick Pope ដើរតួជាអ្នកចាំទីដៃទីមួយ និង Karl Darlow ជាអ្នកចាំទីបម្រុង ប៉ុន្តែថ្មីៗនេះ Darlow នឹងត្រូវសម្រាកមួយរយៈ បន្ទាប់ពីមានរបួសកជើង។
ដូចគ្នានេះដែរ Mark Gillespie ក៏ជាអ្នកចាំទីម្នាក់ទៀតរបស់ Newcastle ផងដែរ ប៉ុន្តែកីឡាករវ័យ 30 ឆ្នាំរូបនេះ ត្រៀមនឹងចាកចេញពីក្លឹបនៅពេលដែលកុងត្រារបស់គាត់ផុតកំណត់នៅថ្ងៃទី 30 ខែ មិថុនា ឆ្នាំ 2023។
ទាំងនេះ គឺជាហេតុផលដ៏សំខាន់មួយដែលក្លឹប Newcastle កំពុងតែព្យាយាមយ៉ាងសកម្មក្នុងការនាំយកអ្នកចាំទីម្នាក់ទៀតជាចាំបាច់ ហើយកីឡាករ Loris Karius គឺជាបេក្ខភាពដែលក្លឹបនឹងចុះហត្ថលេខា។ ការពិភាក្សាត្រូវបានធ្វើឡើងជាមួយអតីតកីឡាករ Liverpool រូបនេះ ជាមួយនឹងកុងត្រារយៈពេលខ្លី ខណៈដែល Newcastle មានទំនុកចិត្តនឹងបញ្ចប់ការចុះហត្ថលេខាលើអ្នកចាំទីរូបនេះនៅថ្ងៃសុក្រសប្ដាហ៍នេះ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ3 hours ago
ប៉ូលិសអេស្ប៉ាញ រកឃើញភស្ដុតាងដែល Barcelona សូកប៉ាន់អាជ្ញាកណ្ដាល