បាល់ទាត់អន្តរជាតិ
Graham Potter នឹងក្លាយជាគ្រូបង្វឹកថ្មីរបស់ក្លឹបតោខៀវ Chelsea

របាយការណ៍ចុងក្រោយមួយពីលោក Fabrizio Romano បានឲ្យដឹងថា គ្រូបង្វឹករបស់ក្លឹប Brighton គឺលោក Graham Potter បានយល់ព្រមផ្ទេរមកដឹកនាំនៅតោខៀវ Chelsea បន្តពីលោក Thomas Tuchel ដែលទើបតែត្រូវក្លឹបបណ្ដេញចេញកាលពីថ្មីៗនេះ។
គ្រូបង្វឹកវ័យ 47 ឆ្នាំរូបនេះ បានបើកការពិភាក្សាជាមួយក្លឹបតោខៀវ Chelsea កាលពីថ្ងៃពុធម្សិលមិញនេះ បន្ទាប់ពីការបណ្តេញលោក Thomas Tuchel ហើយគ្រប់យ៉ាងត្រូវបានគេអះអាងថា កំពុងដំណើរការយ៉ាងល្អ ដោយគាត់ព្រមផ្ទេរមកដឹកនាំនៅ Stamford Bridge។
ដោយឡែកក្លឹបតោខៀវ Chelsea ចង់ឲ្យកិច្ចព្រមព្រៀងជាមួយលោក Graham Potter រួចរាល់នៅថ្ងៃស្អែកនេះ ប្រសិនបើគ្មានឧបសគ្គណាមួយកើតឡើង ដើម្បីឲ្យគាត់អាចទទួលបន្ទុកដឹកនាំក្រុមជាលើកដំបូងដែលត្រូវប៉ះជាមួយ Fulham។
ជាមួយគ្នានេះដែរលោក Graham Potter នៅមានកុងត្រាជាមួយក្លឹប Brighton រហូតដល់ឆ្នាំ 2025 ដូច្នេះក្លឹបតោខៀវ Chelsea នឹងពិភាក្សាជាមួយ Brighton សម្រាប់សំណងផ្សេងៗ ដើម្បីនាំយក Graham Potter មកតែងតាំងធ្វើជាគ្រូបង្វឹកបាន។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ1 day ago
Barcelona ត្រៀមទទួលបានខ្សែការពារចំណូលថ្មីមួយរូប ដោយមិនចំណាយលុយផ្ទេរ
-
បាល់ទាត់អន្តរជាតិ3 days ago
Chelsea ហ៊ានចាយដល់ 100 លានអឺរ៉ូ ប្រសិនបើ Real Madrid ព្រមលក់កីឡាកររូបនេះឲ្យពួកគេ
-
បាល់ទាត់អន្តរជាតិ13 hours ago
ប្រសិនបើមិនអាចចុះហត្ថលេខាលើ Jude Bellingham បានទេ នោះ Real Madrid នឹងផ្ទេរខ្សែបម្រើរូបនេះជំនួសវិញ