បាល់ទាត់អន្តរជាតិ
Antonio Conte លើកឡើងថា សមត្ថភាពរបស់ Richarlison សក្ដិសមជាកីឡាករដែលលេងនៅ UCL

គ្រូបង្វឹករបស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur លោក Antonio Conte បានសរសើរកូនក្រុមរបស់ខ្លួន Richarlison ដែលទើបតែបានឈានជើងជាលើកដំបូងក្នុងក្តីស្រមៃរបស់ខ្លួន សម្រាប់ការបង្ហាញសមត្ថភាពក្នុងការប្រកួតក្របខ័ណ្ឌ UEFA Champions League។
ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Richarlison បានស៊ុតបញ្ចូលទីពីរគ្រាប់ ដែលបានជួយឲ្យក្លឹប Tottenham Hotspur ទទួលបានជ័យជម្នះ 2-0 ទៅលើក្រុមខ្លាំងមកពីលីគកំពូលនៃប្រទេសបារាំង Marseille កាលពីថ្ងៃពុធសប្ដាហ៍នេះ។
យ៉ាងណាមិញ Richarlison ធ្លាប់បាននិយាយអំពីការចូលរួមជាមួយ Tottenham Hotspur ផងដែរថា ដើម្បីបំពេញក្តីសុបិនរបស់គាត់ក្នុងការលេងនៅ UEFA Champions League ហើយពេលនេះលោក Antonio Conte ជឿជាក់ថា គាត់សមនឹងទទួលបានឱកាសបែបនេះ។
Antonio Conte បាននិយាយថា៖ “ខ្ញុំចងចាំបានយ៉ាងច្បាស់ នៅពេលយើងចុះហត្ថលេខាលើគាត់ គាត់បាននិយាយថា គាត់មិនអាចទប់ចិត្តក្នុងការលេង និងស្តាប់ចម្រៀងរបស់ UEFA Champions League បានទេ។ ពាក្យនេះខ្លី ប៉ុន្តែពិតជាមានន័យសំខាន់សម្រាប់ខ្ញុំ”។
លោកបានបន្ថែមទៀតថា៖ “Richarlison ជាខ្សែប្រយុទ្ធដែលអាចលេងតំណែងរបស់ Kulusevski បាន ប៉ុន្តែនៅពេលឲ្យគេលេងជាមួយគ្នានោះ គាត់អាចលេងក្នុងតួនាទីរបស់ Son Heung-min រឺអាចលេងក្នុងតំណែងរបស់ Harry Kane…”។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ4 hours ago
ប៉ូលិសអេស្ប៉ាញ រកឃើញភស្ដុតាងដែល Barcelona សូកប៉ាន់អាជ្ញាកណ្ដាល