បាល់ទាត់អន្តរជាតិ
PSG ត្រៀមនាំយក Griezmann មកជំនួសកន្លែងរបស់ Lionel Messi

ក្លឹប Paris Saint-Germain កំពុងតាមដានពីស្ថានភាពយ៉ាងដិតដល់របស់ Griezmann ខណៈដែលពួកគេបានរៀបចំការដេញថ្លៃមួយ ដើម្បីចុះហត្ថលេខាលើកីឡាកររូបនេះនៅរដូវក្តៅឆ្នាំក្រោយ។ ដូចគ្នានេះដែរ ក្លឹបយក្សបារាំង PSG ជឿជាក់ថា Lionel Messi អាចចាកចេញនៅឆ្នាំ 2023 និងមើលឃើញថា Griezmann គឺជាបេក្ខភាពដ៏ល្អដើម្បីជំនួសកន្លែងរបស់ Messi។
ទន្ទឹមនឹងនេះ រដូវកាលក្រោយ Lionel Messi នឹងស្ថិតនៅក្នុងឆ្នាំចុងក្រោយនៃកុងត្រារបស់គាត់ជាមួយ PSG ហើយក្លឹបយក្សបារាំងក៏បានរៀបចំនូវកុងត្រាថ្មីសម្រាប់គាត់ផងដែរ ដើម្បីរារាំងមិនឲ្យគាត់ចាកចេញ។ ទោះជាយ៉ាងណាក៏ដោយ Lionel Messi មិនបន្តកុងត្រាថ្មីឡើយ ហើយអាចនឹងត្រឡប់ទៅ Barceloan វិញនៅពេលដែលកុងត្រារបស់គាត់ត្រូវបញ្ចប់។
យ៉ាងណាមិញ បច្ចុប្បន្ន Griezmann កំពុងស្ថិតក្នុងការខ្ចីជើងរយៈពេលពីរឆ្នាំនៅ Atletico Madrid ពី Barcelona។ មានលក្ខខណ្ឌមួយនៅពេលខ្ចីជើងនោះ ប្រសិនបើ Griezmann លេងលើសពី 45 នាទី ក្នុង 50% នៃការប្រកួតរបស់ Atletico Madrid ក្នុងរយៈពេលពីររដូវកាល នោះពួកគេនឹងត្រូវទិញយកគាត់ពី Barcelona ក្នុងតម្លៃ 40 លានអឺរ៉ូ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ14 hours ago
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត
-
បាល់ទាត់អន្តរជាតិ2 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi