បាល់ទាត់អន្តរជាតិ
Diogo Dalot បង្ហើបថា គាត់បានបដិសេធការផ្ទេរទៅចូលរួមជាមួយ AC Milan ដើម្បីត្រឡប់មកបិសាចក្រហមវិញ

ខ្សែការពារស្ដាំ Diogo Dalot របស់ក្លឹបបិសាចក្រហម Manchester United បានសារភាពថា គាត់បានបដិសេធការផ្ទេរទៅចូលរូមជាមួយក្លឹប AC Milan ដើម្បីមកលេងនៅ Old Trafford វិញ។
កីឡាករវ័យ 23 ឆ្នាំរូបនេះបានចំណាយពេលមួយរដូវកាលក្នុងលក្ខខ័ណ្ឌខ្ចីជើងនៅ San Siro ក្នុងរដូវកាលឆ្នាំ 2020/21 ហើយគាត់ត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្លឹប AC Milan ដោយចង់ទិញផ្ដាច់កុងត្រាគាត់ពីបិសាចក្រហម។ ក្នុងអំឡុងខ្ចីជើងនោះ Diogo Dalot បានបង្ហាញខ្លួនបាន 33 ប្រកួតគ្រប់ព្រឹត្តិការណ៍ទាំងអស់របស់ក្លឹប។
ទម្រង់លេងដ៏ល្អរបស់ខ្សែការពារស្ដាំរូបនេះ បានធ្វើឲ្យក្លឹប AC Milan បានត្រៀមខ្លួនរួចជាស្រេច ក្នុងការទិញគាត់ជាកម្មសិទ្ធិផ្ដាច់មុខមក AC Milan ហើយអតីតគ្រូបង្វឹកលោក Ole Gunnar Solskjaer ក៏មានបំណងអនុញ្ញាតឲ្យកីឡាករសញ្ជាតិព័រទុយហ្គាល់ Diogo Dalot ចាកចេញផងដែរ និងបានចំណាយប្រាក់ 50 លានផោន ទៅចុះហត្ថលេខាលើ Aaron Wan-Bissaka មកលេងនៅតំបន់ការពារស្ដាំរបស់ Dalot។
ប៉ុន្តែក្រោយមកគ្រូបង្វឹកសញ្ជាតិន័រវេស Ole Gunnar Solskjaer ត្រូវបានបណ្ដេញចេញ និងជំនួសមកវិញដោយលោក Ralf Rangnick។ ពេលនោះ Diogo Dalot បានក្លាយជាជម្រើសដំបូងក្រោមការដឹកនាំរបស់លោក Ralf Rangnick។
Diogo Dalot បានបង្ហាញថា គាត់បានច្រានចោលការផ្ទេរទៅចូលរួមជាមួយ AC Milan ដើម្បីត្រឡប់មកប្រជែងតំណែងនៅ Old Trafford។ Dalot បាននិយាយថា៖ “AC Milan គឺជាក្លឹបដ៏អស្ចារ្យមួយ ហើយខ្ញុំពេញចិត្តនឹងការលេងនៅរដូវកាលនោះជាមួយពួកគេ។ ប៉ុន្តែវាជាការផ្ទេរ ដោយមិនអាស្រ័យលើខ្ញុំទាំងស្រុងទេ។ នៅទីបំផុតខ្ញុំបានសម្រេចចិត្តបន្តនៅ Manchester United ហើយវាគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ”។
ប្រភព: Metro
-
Uncategorized3 days ago
រំលឹកអតីតកាល David Beckham កាលនៅជាកីឡាករ (មានវីឌីអូ)
-
Uncategorized1 day ago
Kylian Mbappe ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែនៅតែត្រូវតាមដានបន្តសម្រាប់ការប្រកួត Club World Cup
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករ Juventus ទស្សនកិច្ចសុខៗ ត្រូវបានគេហៅចូលសេតវិមាន របស់លោក Donald Trump បែកញើសជោគ!!