Connect with us

បាល់ទាត់អន្តរជាតិ

Xavi និយាយ​ថា គ្មាន​ខ្សែ​ប្រយុទ្ធ​ណា​ម្នាក់​ដែល​អាច​ធ្វើ​ឲ្យ​គាត់​ត្រូវ​​ប្ដូរ Lewandowski ចេញ​បាន​ឡើយ

Published

on

គ្រូ​បង្វឹក​របស់​ក្លឹប Barcelona លោក Xavier Hernandez បាន​សរសើរ Robert Lewandowski ដោយ​និយាយ​ថា គ្មាន​ខ្សែ​ប្រយុទ្ធ​ណា​ម្នាក់​នៅ​លើ​លោក​នេះ អាច​ឲ្យ​គាត់​នាំ​យក​មក​​ជំនួស​កន្លែង​របស់ Lewandowski បាន​ឡើយ។

យ៉ាង​ណា​មិញ Lewandowski បាន​បញ្ចប់​ការ​ផ្ទេរ​ដ៏​ចម្រូង​ចម្រាស​ទៅ​កាន់​ក្លឹប​អ្នក​មាន​បុណ្យ Barcelona នៅ​ដើម​រដូវ​ក្តៅ​នេះ បន្ទាប់​ពី​គាត់​បាន​បង្ហាញ​ពី​ចេតនា​ក្នុង​ការ​ចាកចេញ​ពី Bayern Munich។

កីឡាករ​សញ្ជាតិ​ប៉ូឡូញ​រូប​នេះ បាន​ចាប់​ផ្ដើម​ជីវិត​បាល់ទាល់​នៅ​អេស្ប៉ាញ​ដំបូង​របស់​គាត់​នៅ​កីឡដ្ឋាន Camp Nou ដោយ​ស៊ុត​បញ្ចូលទី​បាន​ចំនួន 8 គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួនចំនួន 5 ប្រកួត​តែ​ប៉ុណ្ណោះ សម្រាប់​ក្លឹប Barcelona។

យ៉ាង​ណា​មិញ ថ្មីៗ​នេះ Xavi ត្រូវ​បាន​គេ​សួរ​ពី​ទម្រង់​លេង​របស់ Lewandowski ហើយ​ធ្វើ​ការ​ប្រៀបធៀប​ទៅ​នឹង​ទម្រង់​លេង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់ Erling Haaland ដែល​ជា​កីឡាករ​របស់​ក្លឹប Manchester City ប៉ុន្តែ​គ្រូ​បង្វឹក​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​នៅ​តែ​ជឿ​ថា Robert Lewandowski ដែល​ជា​កូន​ក្រុម​របស់​ខ្លួន នៅតែ​ស្ថិត​ក្នុង​កម្រិត​កំពូល​ជាង​ខ្សែប្រយុទ្ធ​ណាៗ​ទាំង​អស់។

លោក Xavier Hernandez បាន​និយាយ​ប្រាប់​កាសែត Mundo Deportivo ថា៖ “ខ្ញុំ​នឹង​មិន​ផ្លាស់​ប្តូរ Robert Lewandowski ចេញ និង​ជំនួស​មក​វិញ​ដោយ​ខ្សែ​ប្រយុទ្ធ​ណា​ម្នាក់នៅ​លើ​លោក​នេះ​នោះ​ទេ។ បទពិសោធន៍ គឺ​សំខាន់​ណាស់។ គាត់​មាន​ភាព​ចាស់​ទុំ​បំផុត ហើយ​របៀប​លេង​របស់​គាត់​ជួយ​ដល់​កីឡាករ​ក្មេងៗ​នៅ​ក្នុង​ក្រុម”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២