បាល់ទាត់អន្តរជាតិ
ប្រធាន La Liga រិះគន់ Mbappe ដែលសម្រេចចិត្តនៅ PSG ជាក្លឹបឈ្នះពានដោយមិនមានការប្រកួតប្រជែង

ប្រធាន La Liga លោក Javier Tebas បានធ្វើការលើកឡើងជាថ្មីម្ដងទៀតថា Kylian Mbappe គួរតែចូលរួមជាមួយ Real Madrid នៅរដូវក្តៅនេះ ដែលផ្ទុយពីការចុះហត្ថលេខាបន្តកុងត្រាថ្មីជាមួយក្លឹបយក្សបារាំង Paris Saint-Germain។
យ៉ាងណាមិញក្លឹបអធិរាជស Real Madrid បានចាប់អារម្មណ៍លើ Mbappe ជាយូរមកហើយ ហើយថែមទាំងបានដេញថ្លៃខ្សែប្រយុទ្ធរូបនេះរហូតដល់ 9 ដង កាលពីរដូវក្តៅឆ្នាំមុន ខណៈដែលគាត់ស្ថិតនៅឆ្នាំចុងក្រោយនៃកុងត្រារបស់ខ្លួនជាមួយ PSG។ ការដេញថ្លៃទាំងអស់ត្រូវបានបដិសេធពី PSG ប៉ុន្តែខ្សែប្រយុទ្ធ Kylian Mbappe ត្រូវបានគេរំពឹងថា នឹងសម្រេចចិត្តចាកចេញដើម្បីចូលរួមជាមួយ Real Madrid នៅឆ្នាំបន្ទាប់ ពេលកុងត្រារបស់គាត់ផុតកំណត់។
ទោះបីជាយ៉ាងណាក៏ដោយ គ្រប់យ៉ាងមិនដូចការរំពឹងទុកឡើយដោយ Kylian Mbappe បានធ្វើឲ្យពិភពបាល់ទាត់ភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលគាត់បានចុះហត្ថលេខាលើកុងត្រាថ្មីរយៈពេល 3 ឆ្នាំបន្ថែមទៀតនៅ Parc des Princes។
ដោយឡែកលោក Javier Tebas បានរិះគន់ការសម្រេចចិត្តបែបនេះ និងលើកឡើងថា PSG បានប្រើមធ្យោបាយខុសគោលការណ៍ហិរញ្ញវត្ថុរបស់ពួកគេ ដើម្បីចងកីឡាករវ័យ 23 ឆ្នាំរូបនេះមិនឲ្យចាកចេញ និងផ្ដល់កុងត្រាថ្មីដែលមានប្រាក់ពលកម្មខ្ពស់បំផុតមួយ។
ថ្លែងនៅក្នុងសន្និសីទ La Liga លោក Javier Tebas បាននិយាយថា៖ “ប្រសិនបើយើងក្រឡេកទៅមើលក្លឹបដែលពួកគេកំពុងរួមរស់ជាមួយ យើងឃើញថាទាំងនេះគឺជាក្លឹបដែលកំពុងតែអាងទឹកលុយ។ ជាការពិតណាស់ យើងចង់ឲ្យពួកគេមក ប៉ុន្តែគេមិនមកទីនេះនោះទេកាលពីឆ្នាំមុន។ Kylian Mbappe បន្តនៅជាមួយក្លឹបម្ចាស់ជើងឯក ដែលមិនមានការប្រកួតប្រជែង”។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករឆ្នើម Darren Bent ប្រាប់ឈ្មោះអ្នកដែលសមនឹងឈ្នះ Ballon d’Or ឆ្នាំនេះ រវាង Haaland និង Messi