បាល់ទាត់អន្តរជាតិ
Antony និយាយថា៖ គាត់បានរៀនសូត្រច្រើនពី Cristiano Ronaldo ដែលជាកីឡាករល្អបំផុតលើពិភពលោក

កីឡាករឆ្នើមចំណូលថ្មីរបស់ក្លឹបបិសាចក្រហម Manchester United គឺខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីល Antony បានបើកចំហរអំពីទំនាក់ទំនងរបស់គាត់ជាមួយមិត្តរួមក្រុម Cristiano Ronaldo និងបាននិយាយថា ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ ជាកីឡាករល្អបំផុតក្នុងលោក។
យ៉ាងណាមិញ ក្លឹបបិសាចក្រហម Manchester United បានបញ្ចប់កិច្ចព្រមព្រៀងផ្ទេរតម្លៃ 100 លានអឺរ៉ូ ដើម្បីចុះហត្ថលេខាលើ Antony ពីក្លឹបហូឡង់ AFC Ajax នៅចុងបញ្ចប់នៃទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ស្របពេលដែលទម្រង់លេងរបស់ក្លឹបបិសាចក្រហមនៅមានភាពមិនទាន់ល្អប្រសើរឡើយនៅតំបន់ប្រយុទ្ធខាងលើ។
ខ្សែប្រយុទ្ធ Cristiano Ronaldo នៅតែគ្របដណ្ដប់ដោយភាពមិនច្បាស់លាស់អំពីអនាគតរបស់ខ្លួន ដោយគាត់នៅតែព្យាយាមចង់ចាកចេញ ដើម្បីស្វែងរកក្លឹបថ្មីដែលមានការប្រកួតប្រជែងនៅក្របខ័ណ្ឌ UEFA Champions League ។
ដោយឡែក Antony បានប្រាប់ MUTV ថា៖ “ខ្ញុំមកជួយមិត្តរួមក្រុមរបស់ខ្ញុំ មិនថាគេអាយុប៉ុន្មានទេ។ កីឡាករទាំងអស់សុទ្ធតែមានទេពកោសល្យ។ ពាក្យមិនអាចពណ៌នាគឺថា Cristiano Ronaldo ជាកីឡាករល្អបំផុតក្នុងពិភពលោក។ ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ខ្ញុំបានរៀនសូត្រច្រើនពីគាត់។ គាត់មានគំនិតមិនធម្មតា ហើយគ្រប់ពេលដែលខ្ញុំនិយាយជាមួយគាត់ ខ្ញុំទទួលបានដំបូងន្មានជាច្រើន”។
គួររំលឹកផងដែរថា កាលពី Antony នៅជាកីឡាកររបស់ក្លឹប Ajax ហើយត្រូវបានគេតម្រូវឲ្យជ្រើសរើសមួយក្នុងចំណោមកីឡាករពីររូបរវាង Messi និង Cristiano Ronaldo ពេលនោះ Antony បានជ្រើសរើសយក Lionel Messi។
ប្រភព: 90 Min