បាល់ទាត់អន្តរជាតិ
Barcelona នឹងព្យាយាមលក់ Frenkie de Jong ម្ដងទៀតនៅខែមករាឆ្នាំក្រោយ
របាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា ក្លឹបអ្នកមានបុណ្យ Barcelona នឹងព្យាយាមលក់ Frenkie de Jong នៅក្នុងទីផ្សារដោះដូរកីឡាករដែលនឹងបើកជាថ្មីម្ដងទៀតនៅខែមករាឆ្នាំក្រោយ ខណៈដែលពួកគេបានបរាជ័យក្នុងការផ្ទេរចេញកីឡាកររូបនេះនៅរដូវក្តៅកន្លងទៅ។
យ៉ាងណាមិញ De Jong គឺជាកម្មវត្ថុនៃការផ្ទេររបស់ក្លឹបបិសាចក្រហម ស្ទើរតែពេញមួយរដូវក្តៅនេះទៅហើយ ដោយក្លឹប Manchester United មានបំណងចង់ចុះហត្ថលេខាលើគាត់ តាមការបង្អុលបង្ហាញរបស់គ្រូបង្វឹកលោក Erik ten Hag ប៉ុន្តែកិច្ចព្រមព្រៀងមិនអាចសម្រេចបានមុនពេលទ្វារនៃការដោះដូរកីឡាករត្រូវបានបិទ។
កាលពីខែកក្កដាកន្លងទៅ ក្លឹបបិសាចក្រហម Manchester United បានយល់ព្រមលើតម្លៃស្នើសុំ 63 លានផោន ជាមួយ Barcelona សម្រាប់ការផ្ទេរ De Jong។ ប៉ុន្តែ Frenkie de Jong បានបង្កើតឲ្យមានជម្លោះលើប្រាក់ឈ្នួលដែលក្លឹបបានជំពាក់គាត់។ នៅទីបំផុតគ្រប់យ៉ាងបានជាប់គាំងរហូតដល់ Barcelona អស់ឱកាសក្នុងការលក់គាត់ចេញ។
ជាលទ្ធផល De Jong បន្តនៅ Barcelona ដដែល ខណៈលោក Erik ten Hag ក៏បានបាត់បង់គោលដៅសំខាន់របស់ខ្លួនដែរ។ ទោះជាយ៉ាងណាក៏ដោយ Forbes បានរាយការណ៍ថា ក្លឹប Barcelona នឹងព្យាយាមលក់កីឡាករវ័យ 25 ឆ្នាំរូបនេះម្តងទៀតនៅពេលដែលទីផ្សារដោះដូរកីឡាករបើកឡើងវិញនៅខែមករា ឆ្នាំ 2023។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid ត្រៀមចែកផ្លូវគ្នាជាមួយលោក Carlo Ancelotti
-
បាល់ទាត់អន្តរជាតិ5 days ago
Unai Emery បដិសេធមិនឲ្យក្លឹបនាំយកខ្សែបម្រើរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Mikel Arteta មិនជឿថា Liverpool អាចរក្សាតំណែងកំពូលរបស់ខ្លួនរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះនោះទេ