បាល់ទាត់អន្តរជាតិ
Neymar ប្រាប់ឈ្មោះមិត្តរួមក្រុមរបស់ខ្លួនម្នាក់នេះថា ជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់

ខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីល Neymar Jr. បានសរសើរ Lionel Messi ថាជាកីឡាករល្អបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្របាល់ទាត់។ លើសពីនេះទៅទៀត Neymar ក៏បានប្រាប់ឈ្មោះខ្សែការពារ Kyle Walker ថាជាកីឡាករដែលគាត់ពិបាកប្រឈមមុខជាមួយបំផុតផងដែរ។
យ៉ាងណាមិញ Neymar Jr. និង Lionel Messi មានពេលវេលាលេងជាមួយគ្នាយ៉ាងច្រើន ដោយអ្នកទាំងពីរបានធ្វើជាមិត្តរួមក្រុមអស់រយៈពេល 4 ឆ្នាំនៅ Barcelona មុនពេលជួបជុំគ្នាជាថ្មីម្ដងទៀតនៅ PSG បច្ចុប្បន្ន។
កីឡាករទាំងពីរបានបង្កើតទំនាក់ទំនងដ៏រឹងមាំទាំងក្នុង និងក្រៅទីលាន ហើយក៏ក្លាយជាមិត្តល្អ និងធ្លាប់បានឈ្នះពានរង្វាន់ជាច្រើនជាមួយគ្នា។ គិតមកដល់ពេលនេះ វាមិនមែនជារឿងភ្ញាក់ផ្អើលទេដែលបានលឺកីឡាករវ័យ 30 ឆ្នាំ Neymar Jr. និយាយថា ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi ជាកីឡាករដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់។
Neymar Jr. បានប្រាប់ទៅកាន់ DAZN ថា៖ “ការលេងជាមួយ Messi គឺជាបទពិសោធន៍ដ៏ពិសេសមួយ ហើយយើងបានក្លាយជាមិត្តនឹងគ្នា។ ក្នុងចំណោមកីឡាករដែលខ្ញុំបានឃើញការលេងទាំងអស់ Lionel Messi គឺជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់”។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi
-
បាល់ទាត់អន្តរជាតិ3 days ago
ចាកចេញពី Bayern Munich មិនទាន់បានប៉ុន្មានផង Julian Nagelsmann ត្រូវបានក្លឹបធំៗជាច្រើនចង់បាន!!!