Connect with us

បាល់ទាត់អន្តរជាតិ

ខ្សែប្រយុទ្ធ Jonas Wind សារភាព​ថា គាត់​មាន​ក្ដី​សុបិន​ចង់​ក្លាយ​ជា​កីឡាករ​របស់ Arsenal

Published

on

ខ្សែប្រយុទ្ធ Jonas Wind របស់​ក្លឹប Wolfsburg បាន​បង្ហាញ​ពី​បំណងប្រាថ្នា​របស់​គាត់​ក្នុង​ការ​ផ្លាស់​ទៅ​ចូលរួម​ជា​មួយ​ក្លឹប​កាំភ្លើងធំ Arsenal នា​ពេល​អនាគត។ កីឡាករ​សញ្ជាតិ​ដាណឺម៉ាក​រូប​នេះ​បាន​ផ្ទេរ​ទៅ​កាន់​ប្រទេស​អាឡឺម៉ង់​ក្នុង​ខែមករា​កន្លង​ទៅ បន្ទាប់​ពី​រក​បាន 46 គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន 114 ប្រកួត​សម្រាប់​ក្លឹប FC Copenhagen។

ដោយ​សារ​ទម្រង់​លេង​កាន់​តែ​ល្អ Jonas Wind ត្រូវ​បាន​កោះហៅ​ឲ្យ​ចូល​ក្រុម​ជម្រើស​ជាតិ ដោយ​គាត់​បាន​បង្ហាញ​ខ្លួន 15 លើក​សម្រាប់​ប្រទេស​ដាណឺម៉ាក និង​ស៊ុត​បញ្ចូលទី​បាន 5 គ្រាប់ ខណៈ​ដែល​ក្រុម​ជម្រើស​ជាតិ​របស់​គាត់​ក៏​ទទួល​បាន​កៅអី​សម្រាប់​លេង World Cup នៅ​កាតា​ផង​ដែរ។

បន្ទាប់​មក មាន​របាយការណ៍​ជា​ច្រើន​បាន​លើកឡើង​ពី​ការ​ផ្សារ​ភ្ជាប់​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ទៅ​នឹង​ការ​ផ្ទេរ​ទៅ​ក្រុម​កាំភ្លើងធំ Arsenal។ បន្ត​ពី​នោះ​មក ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប Wolfsburg រូប​នេះ​ក៏​បាន​សារភាព​ថា ការ​ដែល​ក្លាយ​ជា​កីឡាករ​របស់​ក្លឹប​កាំភ្លើងធំ Arsenal គឺ​ជា​ក្ដី​សុបិន​មួយ​របស់​ខ្លួន។

ថ្លែង​ទៅ​កាន់ CBS Sports កីឡាករ Jonas Wind បាន​សារភាព​ថា៖ “ខ្ញុំ​សុបិន​ចង់​លេង​នៅ Premier League។ ខ្ញុំ​គិត​ថា​កីឡាករ​គ្រប់​រូប​ពិត​ជា​សុបិន​អំពី Premier League ដូចគ្នា។ Arsenal គឺ​ជា​ក្រុម​ដ៏​ល្អ​មួយ ដែល​មាន​គ្រូ​បង្វឹក​ដ៏​ល្អ។ ខ្ញុំ​ចូលចិត្ត​របៀប​ដែល​ពួក​គេ​លេង…”។

ប្រភព: 90 Min

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២