បាល់ទាត់អន្តរជាតិ
Joao Felix លើកឡើងថា ប្រេស៊ីលមិនមែនជាក្រុមដែលខ្លាំងជាងព័រទុយហ្គាល់ឡើយ

តារាឆ្នើមរបស់ក្លឹប Atletico Madrid គឺកីឡាករ Joao Felix បាននិយាយអំពីក្រុមជម្រើសជាតិដែលមានសក្តានុពលរវាងក្រុមជម្រើសជាតិប្រេស៊ីល និងក្រុមជម្រើសជាតិព័រទុយហ្គាល់ ហើយគាត់បានអះអាងថា ប្រេស៊ីលមិនមែនជាក្រុមខ្លាំងជាងក្រុមជម្រើសជាតិព័រទុយហ្គាល់ឡើយ។
ជាមួយនឹងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ 2022 កាន់តែជិតមកដល់ អ្នកគាំទ្របានចាប់ផ្តើមថ្លឹងថ្លែងលើចំណុចខ្លាំង និងចំណុចខ្សោយរបស់ក្រុមដែលមានកៅអីទៅចូលរូមព្រឹត្តិការណ៍នោះ។ ប្រទេសប្រេស៊ីល គឺជាក្រុមខ្លាំងនៃទ្វីបអាមេរិកខាងត្បូង ហើយព័រទុយហ្គាល់ ជាក្រុមខ្លាំងមួយនៃខាងប៉ែកអឺរ៉ុប។
ប្រេស៊ីលមានកីឡាករកំពូលៗជាច្រើន និងជាក្រុមដែលមានប្រវត្តិឈ្នះពាន World Cup ច្រើនបំផុត។ តាំងពីដើមមកប្រេស៊ីលសំបូរដោយធនធានកីឡាល្អៗ ហើយបច្ចុប្បន្ននេះក៏ដូចគ្នា។ មិនត្រឹមតែមានកីឡាករដែលលេងនៅតំបន់ការពារ, បម្រើ និងប្រយុទ្ធប៉ុណ្ណោះទេ ពួកគេនៅមានអ្នកចាំទីដ៏ល្អមួយចំនួនផងដែរដូចជា Ederson, Allisson Becker ជាដើម។
ទោះជាយ៉ាងណា នៅក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះ Joao Felix បាននិយាយថា៖ “ប្រេស៊ីលមានកីឡាករល្អៗ ប៉ុន្តែពួកគេមិនល្អប្រសើរជាងក្រុមជម្រើសជាតិព័រទុយហ្គាល់ឡើយ”។ Felix ជឿជាក់ថា ព័រទុយហ្គាល់មិនមែនជាក្រុមតូចតាចនោះទេ។ គាត់ចង់ប៉ះប្រេស៊ីលនៅពេលណាមួយ។
សម្រាប់ក្រុមជម្រើសជាតិព័រទុយហ្គាល់ យើងឃើញមានកីឡាករសំខាន់ៗមួយចំនួនដូចជា៖ Rui Patricio, Pepe, Ruben Dias, Joao Cancelo, Diogo Dalot, Raphael Gureiro និង Cristiano Ronaldo។ ពួកគេធ្លាប់បានឈ្នះការប្រកួត UEFA Nations League កាលពីឆ្នាំ 2019។ ក្រុមជម្រើសជាតិដែលមានកាពីតែនក្រុម Cristiano Ronaldo ត្រូវបានគេគិតថា នឹងធ្វើព្យុះភ្លៀងនៅ World Cup ឆ្នាំនេះផងដែរ។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ2 days ago
Aguero ប្រាប់ឈ្មោះគ្រូបង្វឹករូបនេះ ដែលខ្លួនចង់ឲ្យមកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Man United ថា ខ្លួនពិតជាមិនយល់ឡើយ ហេតុអ្វីក្លឹបនាំយក Onana មកជំនួសអ្នកចាំទីដែលឈ្នះស្រោមដៃមាសកាលពីរដូវកាលមុន
-
បាល់ទាត់អន្តរជាតិ2 days ago
Joao Felix បញ្ជាក់ថា ខ្លួនបានបោះបង់លុយជាច្រើន ដើម្បីចូលរួមជាមួយ Barcelona