បាល់ទាត់អន្តរជាតិ
Lionel Messi រឺ Cristiano Ronaldo? នេះជាចម្លើយរបស់ Kingsley Coman

ខ្សែប្រយុទ្ធស្លាបរបស់ក្លឹប Bayern Munich និងជាកីឡាករជម្រើសជាតិបារាំង Kingsley Coman បានបង្ហាញអំពីការជ្រើសរើសនូវជម្រើសដែលគេជជែកវែកញែករវាង Lionel Messi និង Cristiano Ronaldo ដោយគាត់បានជ្រើសរើសយក Messi ជាខ្សែប្រយុទ្ធល្អជាង Cristiano Ronaldo។
យ៉ាងណាមិញ Lionel Messi និង Cristiano Ronaldo នៅតែស្ថិតក្នុងការជជែកដេញដោយគ្នា អស់រយៈពេលពីរទសវត្សរ៍មកហើយ ដែលមិនមែនកើតឡើងតែអ្នកគាំទ្រនោះទេ សូម្បីតែកីឡាករអាជីពនៅតំបន់អឺរ៉ុប ក៏នៅតែស្ថិតក្នុងការជ្រើសរើសដ៏ពិបាកនេះដែរ។
មិនដូចកីឡាករមួយចំនួនដែលធ្លាប់បានលេងជាមួយ Lionel Messi រឺ Cristiano Ronaldo ប៉ុន្តែ Kingsley Coman មិនធ្លាប់ជាមិត្តរួមក្រុមជាមួយកីឡាករណាម្នាក់ក្នុងចំណោមពួកគេទាំងពីរឡើយ។ Kingsley Coman ធ្លាប់ជាអតីតកីឡាកររបស់ក្លឹប Juventus តែពេលដែល Cristiano Ronaldo ទៅលេងទីនោះ Coman កំពុងរួមរស់ជាមួយ Bayern Munich។
នៅពេលត្រូវបានសួរដោយ ESPN ដោយតម្រូវឲ្យជ្រើសរើសរវាង Lionel Messi និង Cristiano Ronaldo ខ្សែប្រយុទ្ធ Kingsley Coman ឆ្លើយដោយមិនស្ទាក់ស្ទើរឡើយ ដោយនិយាយថា៖ “Messi”។
ទស្សនាវីដេអូរបស់ Kingsley Coman ខាងក្រោមនេះ។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ21 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់ជាតិ14 hours ago
ភ្នំពេញក្រោន (PPC) គ្រងតំណែងជើងឯកពានរង្វាន់ ខេមបូឌានលីគខាប់ 2023