បាល់ទាត់អន្តរជាតិ
Jurgen Klopp លើកឡើងថា ការចាញ់ Napoli 4-1 គឺជារឿងដ៏អាក្រក់បំផុតក្នុងអាជីពដឹកនាំរបស់គាត់នៅ Anfield

លោក Jurgen Klopp បានលើកឡើងថា ទម្រង់លេងរបស់ហង្សក្រហម Liverpool ក្នុងការបរាជ័យ 4-1 របស់ពួកគេក្រោមស្នាដៃរបស់ក្លឹប SSC Napoli ក្នុងការប្រកួតក្របខណ្ឌ UEFA Champions League គឺជារឿងដ៏អាក្រក់បំផុតនៅក្នុងពេលវេលានៃការធ្វើជាគ្រូបង្វឹកនៅក្លឹបនេះ។
ទម្រង់លេងធ្លាក់កូដ របស់ក្លឹបហង្សក្រហម Liverpool នៅដើមរដូវកាលបានធ្វើឲ្យពួកគេចាញ់ក្នុងលទ្ធផលដ៏អាម៉ាស់បំផុតមួយនៅក្នុងដីរបស់ក្រុមម្ចាស់ផ្ទះ Napoli 4-1 ខណៈដែលវាគឺជាការប្រកួតក្នុងវគ្គចែកពូល UCL។ ដូចគ្នានេះដែរ នៅម៉ោង 2 រំលងអាធ្រាតនេះ ក្លឹបហង្សក្រហម Liverpool នឹងធ្វើការប្រកួតលើកទីពីរនៅក្នុងវគ្គចែកពូលដែលនឹងត្រូវប៉ះក្រុមខ្លាំងមកពីហូឡង់ AFC Ajax។
ថ្លៃទៅកាន់អ្នកសារព័ត៌មានមុនការប្រកួតជាមួយនឹង Ajax គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់លោក Jurgen Klopp បានហៅការប្រកួតជាមួយ Napoli ថាជាការប្រកួតដ៏រន្ធត់។ លោកបាននិយាយថា៖ “ខ្ញុំបានមើលការប្រកួតឡើងវិញជាច្រើនដង។ និយាយដោយស្មោះត្រង់ វាគឺជាការប្រកួតដ៏រន្ធត់មួយ។ វាជាការប្រកួតដ៏អាក្រក់បំផុតដែលក្រុមយើងបានលេង ចាប់តាំងពីខ្ញុំបានដឹកនាំទីនេះ”។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ1 day ago
Barcelona ត្រៀមទទួលបានខ្សែការពារចំណូលថ្មីមួយរូប ដោយមិនចំណាយលុយផ្ទេរ
-
បាល់ទាត់អន្តរជាតិ3 days ago
Chelsea ហ៊ានចាយដល់ 100 លានអឺរ៉ូ ប្រសិនបើ Real Madrid ព្រមលក់កីឡាកររូបនេះឲ្យពួកគេ
-
បាល់ទាត់អន្តរជាតិ13 hours ago
ប្រសិនបើមិនអាចចុះហត្ថលេខាលើ Jude Bellingham បានទេ នោះ Real Madrid នឹងផ្ទេរខ្សែបម្រើរូបនេះជំនួសវិញ