បាល់ទាត់អន្តរជាតិ
ខ្លះៗអំពីការប្រកួតគូសងសឹក Bayern Munich ជាមួយ Barcelona នៅម៉ោង 2 រំលងអាធ្រាតនេះ

ក្លឹបធំៗចំនួនពីរ Bayern Munich និង Barcelona ត្រូវបានគេចាត់ទុកថា គឺជាគូសងសឹកជាយូរមកហើយនោះ នឹងត្រូវជួបគ្នាជាថ្មីម្ដងទៀតនៅក្នុងការប្រកួតក្របខណ្ឌ UEFA Champions League នៅម៉ោង 2 រំលងអាធ្រាតនេះ (ម៉ោងនៅកម្ពុជា)។
ក្រុមម្ចាស់ជើងឯកនៅក្របខណ្ឌកំពូលអាឡឺម៉ង់ Bayern Munich បានប្រកួតបើឆាករបស់ពួកគេជាមួយនឹងជ័យជម្នះ 2-0 នៅលើទឹកដីរបស់ Inter Milan កាលពីថ្ងៃពុធសប្តាហ៍មុន ខណៈដែលក្លឹបអ្នកមានបុណ្យ Barcelona បានឈ្នះ 5-1 ទៅលើក្លឹប Viktoria Plzen នៅកីឡដ្ឋាន Camp Nou ក្នុងការប្រកួតដំបូងរបស់ពួកគេដូចគ្នា។
ដោយឡែកសម្រាប់ក្លឹប Bayern Munich នឹងអវត្តមានកីឡាករពីររូបគឺ Kingsley Coman និង Bouna Sarr។ កីឡាករដែលមិនអាចខ្វះបានរបស់ក្លឹបអាឡឺម៉ង់គឺ Thomas Muller ព្រោះរាល់ប្រកួតសំខាន់ៗមិនអាចអវត្តមានខ្សែបម្រើប្រយុទ្ធរូបនេះឡើយ។
ជម្រើស 11 នាក់ដំបូងរបស់ Bayern Munich ដែលអាចនឹងបង្ហាញខ្លួននៅក្នុងការប្រកួតនោះមានដូចជា: Neuer; Pavard, De Ligt, L Hernandez, Davies; Kimmich, Sabitzer; Gnabry, Muller, Sane និង Sadio Mane។
ជម្រើស 11 នាក់ដំបូងរបស់ Barcelona ដែលអាចនឹងបង្ហាញខ្លួននៅក្នុងការប្រកួតនោះមានដូចជា: Ter Stegen; Kounde, Araujo, E Garcia, Balde; Gavi, Busquets, Pedri; Raphinha, Lewandowski និង Dembele។
ប្រភព: Sportsmole UK