បាល់ទាត់អន្តរជាតិ
Messi ខកចិត្តដែលប្រធានក្លឹប PSG មិនព្រមចុះហត្ថលេខាលើ Jordi Alba

ពត៌មានចុងក្រោយមួយបានលើកឡើងថា តារាឆ្នើមរបស់ក្លឹប PSG គឺកីឡាករ Lionel Messi កំពុងតែមិនសប្បាយចិត្តចំពោះការបដិសេធរបស់ប្រធានក្លឹបលោក Nasser Al-Khelaifi ដោយមិនព្រមចុះហត្ថលេខាលើខ្សែការពារស្លាប Jordi Alba របស់ក្លឹប Barcelona នៅរដូវក្តៅនេះ។
ជាក់ស្តែងក្លឹបអ្នកមានបុណ្យ Barcelona កំពុងសម្លឹងមើលការផ្ទេរចេញនូវកីឡាករសញ្ជាតិអេស្ប៉ាញ ដោយលោក Xavi Hernandez បានប្រើប្រាស់គាត់តិចតួចបំផុតនៅរដូវកាលនេះ។ គ្រូបង្វឹករបស់ Barcelona ពេញចិត្តចំពោះការប្រើប្រាស់កីឡាករវ័យក្មេងដែលកំពុងឡើងជើង Alejandro Balde។
Jordi Alba បានបង្ហាញខ្លួនចំនួន 3 ដងនៅ La Liga ប៉ុណ្ណោះ គិតមកទល់ពេលនេះ ដោយបង្ហាញខ្លួនក្នុងជម្រើស 11 នាក់ដំបូងតែម្ដងគត់ ហើយសូម្បីតែការប្រកួតនៅ UEFA Champions League ជាមួយ Bayern Munich កាលពីម្សិលមិញនេះ ក៏គាត់មិនបានចូលលេងដែរ។
យ៉ាងណាមិញ Lionel Messi បានដឹងពីការប៉ុនប៉ងរបស់ក្លឹបយក្សកាតាឡាន់ FC Barcelona ក្នុងការលក់ខ្សែការពារ Jordi Alba ដែលជាអតីតមិត្តរួមក្រុមរបស់ខ្លួន និងបានស្នើសុំក្លឹប PSG ចុះហត្ថលេខាលើកីឡាករវ័យ 33 រូបនេះ។
ដោយឡែករបាយការណ៍ពី El Nacional បានរាយការណ៍ថា លោក Al-Khelaifi មានអារម្មណ៍ថាកម្រិតនៃការបង្ហាញសមត្ថភាពរបស់ Jordi Alba ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមិនគួរឲ្យចាប់អារម្មណ៍ឡើយ ណាមួយខ្សែការពារឆ្វេងរូបនេះក៏មានវ័យកាន់តែខិតជិតចូលនិវត្តន៍ទៅហើយដែរ។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
Varane បង្ហាញបំណងចង់ត្រឡប់ទៅអតីតក្លឹបចាស់វិញ ហើយចូលនិវត្តន៍នៅទីនោះ
-
បាល់ទាត់អន្តរជាតិ10 hours ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ1 day ago
ចាកចេញពី Bayern Munich មិនទាន់បានប៉ុន្មានផង Julian Nagelsmann ត្រូវបានក្លឹបធំៗជាច្រើនចង់បាន!!!