បាល់ទាត់អន្តរជាតិ
Thomas Muller ជ្រើសរើស Cristiano Ronaldo ល្អជាង Lionel Messi ជាមួយនឹងហេតុផលដ៏គួរឲ្យចាប់អារម្មណ៍

ថ្ងៃនេះក្រុមការងាររបស់យើងសូមលើកយកសំណួរនៃការជជែកដេញដោយដែលអ្នកតាមដានវិស័យកីឡាបាល់ទាត់ចង់ដឹងទៀតហើយ ពាក់ព័ន្ធនឹងការជ្រើសរើសអ្នកណាល្អជាងរវាង Lionel Messi រឺ Cristiano Ronaldo ហើយវាជាចម្លើយនៃការជ្រើសរើសរបស់ខ្សែបម្រើប្រយុទ្ធឆ្នើម Thomas Muller។
កីឡាករចាស់វស្សាសញ្ជាតិអាឡឺម៉ង់ Thomas Muller របស់ក្លឹប Bayern Munich ក៏ដូចជាកីឡាមួយចំនួនទៀតដែរ គឺបានផ្ដល់ចម្លើយនៃការជ្រើសរើសរវាង Cristiano Ronaldo និង Lionel Messi។ យ៉ាងណា Thomas Muller បានជ្រើសរើសយកខ្សែប្រយុទ្ធរបស់ក្លឹបបិសាចក្រហម Manchester United ល្អជាងខ្សែប្រយុទ្ធ Paris Saint-Germain គឺកីឡាករ Lionel Messi។
ដោយឡែក Thomas Muller បានប្រាប់ទៅកាន់ ESPN ថា៖ “ខ្ញុំនឹងជ្រើសយក Cristiano Ronaldo ព្រោះពេលប្រកួតទល់នឹង Lionel Messi ខ្ញុំទទួលបានលទ្ធផលល្អជាងប្រកួតទល់នឹង Cristiano Ronaldo”។
គួររំលឹកផងដែរថា Thomas Muller ធ្លាប់ប៉ះគ្នាជាច្រើនដងជាមួយ Lionel Messi មិនថាការប្រកួតក្រុមជម្រើសជាតិ និងការប្រកួតរវាងក្លឹបក្ដី។ ពួកគេធ្លាប់ជួបគ្នានៅក្នុងការប្រកួតលទ្ធផល 8-2 រវាង Barcelona និង Bayern Munich ផងដែរ។
ប្រភព: Sportskeeda