បាល់ទាត់អន្តរជាតិ
Ivan Toney មានឈ្មោះក្នុងក្រុមជម្រើសជាតិអង់គ្លេសជាលើកដំបូង ខណៈដែល Jadon Sancho មិនត្រូវបានកោះហៅឡើយ

ខ្សែប្រយុទ្ធដែលកំពុងឡើងជើង Ivan Toney ត្រូវបានគ្រូបង្វឹកលោក Gareth Southgate កោះហៅឲ្យចូលរួមជាមួយក្រុមជម្រើសជាតិអង់គ្លេសជាលើកដំបូង សម្រាប់ការប្រកួត UEFA Nations League នាពេលខាងមុខនេះ ដែលត្រូវជួបជាមួយក្រុមជម្រើសជាតិអ៊ីតាលី និងអាឡឺម៉ង់។
ខ្សែប្រយុទ្ធរបស់ក្លឹប Brentford រូបនេះ បានចាប់ផ្តើមរដូវកាលថ្មី 2022/2023 ក្នុងទម្រង់លេងដ៏ល្អ ដោយស៊ុតបញ្ចូលទីបាន 5 គ្រាប់ សម្រាប់ការបង្ហាញខ្លួនត្រឹមតែ 6 ប្រកួតប៉ុណ្ណោះនៅក្របខណ្ឌ Premier League។ ចំនួនគ្រាប់បាល់នេះដែរ គ្មានកីឡាករសញ្ជាតិអង់គ្លេសណាម្នាក់ ស៊ុតបញ្ចូលទីបានច្រើនជាង Ivan Toney ឡើយ ក្នុងលីគកំពូលទាំងប្រាំរបស់អឺរ៉ុបនៅរដូវកាលនេះ។
ជាមួយគ្នានេះដែរ ខ្សែប្រយុទ្ធស្លាប Jadon Sancho របស់ក្លឹបបិសាចក្រហម Manchester United មិនត្រូវបានគ្រូបង្វឹកកោះហៅឡើយ បើទោះបីជាមើលទៅទម្រង់លេងរបស់គាត់ហាក់ដូចជាល្អប្រសើរឡើងវិញហើយក៏ដោយ។
សម្រាប់ Marcus Rashford ក៏មិនត្រូវបានកោះហៅដូចគ្នា ខណៈដែលខ្សែប្រយុទ្ធរូបនេះហាក់ដូចជានៅមានមន្ទិលសង្ស័យពីបញ្ហារបួសជង្គង់ ដែលតម្រូវឲ្យសម្រាករយៈពេល 2 សប្ដាហ៍។ Rashford ទើបតែបានខកខានការប្រកួតរបស់ក្លឹបបិសាចក្រហម កាលពីម្សិលមិញ ដែលជាការប្រកួតនៅក្របខណ្ឌ Europa League ប៉ះជាមួយក្លឹប Sheriff។
ប្រភព: Theguardian
-
បាល់ទាត់អន្តរជាតិ2 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi
-
បាល់ទាត់អន្តរជាតិ3 days ago
ចាកចេញពី Bayern Munich មិនទាន់បានប៉ុន្មានផង Julian Nagelsmann ត្រូវបានក្លឹបធំៗជាច្រើនចង់បាន!!!