Connect with us

បាល់ទាត់អន្តរជាតិ

Xavi សារភាព​ថា នៅ​តែ​ដក់​ជាប់​​អារម្មណ៍​មិន​សប្បាយ​ចិត្ត​រឿង​ចាញ់ Bayern Munich 2-0

Published

on

គ្រូបង្វឹក​របស់​ក្លឹប​អ្នក​មាន​បុណ្យ Barcelona លោក Xavi Hernandez បាន​សារភាព​ថា គាត់​នៅតែ​មាន​អារម្មណ៍​ខូចចិត្ត ជា​មួយ​នឹង​ការ​បរាជ័យ 2-0 របស់ Barcelona ក្រោម​ស្នាដៃ​ក្រុម Bayern Munich ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ UEFA Champions League កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន។

ក្លឹប Barcelona ដែល​ស្ថិត​ក្នុង​ពូល C មាន​ឱកាស​ជា​ច្រើន​ក្នុង​ការ​យក​ឈ្នះ​ទៅលើ​ក្រុម​ម្ចាស់ផ្ទះ Bayern Munich ប៉ុន្តែ​ពួក​គេ​គ្មាន​សំណាង និង​បាន​ខកខាន​ឱកាស​ជា​បន្ត​បន្ទាប់ រហូត​ដល់​មាន​ការ​របូត​គ្រាប់​បាល់ 2 គ្រាប់ ដែល​ជា​ការ​ស៊ុត​បញ្ចូលទី​របស់ Lucas Hernandez និង Leroy Sane។

ថ្លែងទៅ​កាន់​សារព័ត៌មាន​មុន​ជំនួប​របស់ Barcelona ជាមួយ Elche នៅកីឡដ្ឋាន Camp Nou ថ្ងៃ​នេះ Xavi បាន​សារភាព​ថា គាត់​នៅ​តែ​សោកស្ដាយ​ចំពោះ​ការ​បរាជ័យ​ជាមួយ​ក្លឹប Bayern Munich ព្រោះ​ទម្រង់​លេង​របស់​កូន​ក្រុម​ខ្លួន​បាន​ល្អ សាកសម​នឹង​ឈ្នះ​ក្នុង​ការ​ប្រកួត​នោះ។

លើស​ពី​នេះ​ទៅ​ទៀត គ្រូ​បង្វឹក Barcelona បាន​បន្ថែម​ទៀត​ថា វា​ជា​រឿង​ដ៏​អាម៉ាស់​មួយ ដែល​ក្រុម​របស់​លោក​មិន​អាច​ទទួល​បាន​សូម្បី​តែ​លទ្ធផល​ស្មើ ហើយ​ក៏​បាន​ខកខាន​ឱកាស​នៃ​ការ​ស៊ុត​បញ្ចូលទី​ជា​ច្រើន​ផង​ដែរ។ យ៉ាង​ណា​គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ថា គាត់​នឹង​រៀន​សូត្រ​ពី​កំហុស ព្រោះ​គ្រប់​យ៉ាង​បាន​កើត​ឡើង​រួច​ទៅ​ហើយ។

ប្រភព: 90 Min

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២