Connect with us

បាល់ទាត់អន្តរជាតិ

Ethan Nwaneri ក្លាយ​ជា​កីឡាករ​ក្មេង​បំផុត​ប្រចាំ​ប្រវត្តិសាស្ត្រ Premier League

Published

on

យុវជន​របស់​ក្លឹប​កាំភ្លើងធំ Arsenal គឺ​កីឡាករ Ethan Nwaneri បាន​ក្លាយ​ជា​កីឡាករ​ក្មេង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្របខណ្ឌ​កំពូល​​អង់គ្លេស Premier League នៅ​ពេល​ដែល​គាត់​ត្រូវ​បាន​ប្រូម៉ូត​ឡើង​មក​លេង​នៅ​ឈុត​ធំ​របស់​ក្លឹប និង​បង្ហាញ​ខ្លួន​ដោយ​​ប្ដូរ​ចូល​លេង​នៅ​ចុងម៉ោង​ក្នុង​ជំនួប​ជាមួយ Brentford កាល​ពី​ម្សិលមិញ​នេះ។

ខ្សែបម្រើ​សញ្ជាតិ​អង់គ្លេស​កាត់​នីហ្សេរីយ៉ា​រូប​នេះ មាន​វ័យ​ត្រឹមតែ 15 ឆ្នាំ​ប៉ុណ្ណោះ​នៅ​ពេល​នេះ ហើយ​​បាន​បំបែក​កំណត់ត្រា​របស់​កីឡាករ Harvey Elliott របស់​ក្លឹប​ហង្សក្រហម Liverpool ដែល​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​នៅ Premier League អាយុ 16 ឆ្នាំ​ថ្ងៃ​កាល​ពី​ឆ្នាំ 2019។

ជា​មួយ​គ្នា​នេះ​ដែរ ទោះ​បី​ជា Ethan Nwaneri បាន​ប្ដូរ​ចូល​លេង​ក្នុង​រយៈពេល​ដ៏​ខ្លី​នៅ​នាទី​ទី 93 ពិត​មែន ប៉ុន្តែ​អ្នក​គាំទ្រ​របស់ Arsenal បាន​សម្តែង​ការ​ត្រេកអរ និង​សាទរ​ចំពោះ​ភាព​ជោគជ័យ​របស់​កីឡាករ​វ័យ​ក្មេង​រូប​នេះ ហើយ​ថែម​ទាំង​បាន​ចំអក​ឲ្យ​ក្លឹប Brentford ដោយ​បង្ហាញ​ថា​ក្លឹប​របស់​ពួក​គេ​ប្រើប្រាស់​តែ​កីឡាករ​វ័យ 15 ឆ្នាំ​លេង​ក៏​បាន។

យ៉ាង​ណា​មិញ​ក្លឹប​កាំភ្លើងធំ Arsenal បាន​យក​ឈ្នះ 3-0 នៅ​កីឡដ្ឋាន Gtech Community ដែល​គ្រាប់​បាល់​ទាំង​បី​គ្រាប់​នោះ​ជា​ការ​ស៊ុត​បញ្ចូលទី​របស់ William Saliba នៅ​នាទីទី 17, Gabriel Jesus នៅ​នាទីទី 28 និង Fabio Vieira នៅ​នាទីទី 49។ ជ័យ​ជម្នះ​នេះ​ដែរ បាន​ធ្វើ​ឲ្យ​ក្លឹប​កាំភ្លើងធំ Arsenal បន្ត​ឈរ​នៅ​កំពូល​តារា Premier League ដដែល​ជា​មួយ​នឹង​ពិន្ទុ 18 ដែល​ដាច់​ពី​ក្រុម​លេខ​ពីរ Manchester City មួយ​ពិន្ទុ។

ប្រភព: 90 Min

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២