បាល់ទាត់អន្តរជាតិ
Real Madrid លុត Atletico Madrid 2-1 និងបន្តឈរនៅកំពូលតារាងដោយមិនទាន់ស្គាល់ពាក្យចាញ់ (មានវីដេអូ)

កាលពីម៉ោង 2:00 រំលងអាធ្រាតយប់មិញនេះ ជាការប្រកួតដ៏កក្រើករវាងក្រុមខ្លាំងពីរនៅអេស្ប៉ាញ គឺក្រុមម្ចាស់ផ្ទះ Atletico Madrid និងក្រុមម្ចាស់ជើងឯករដូវកាលមុន Real Madrid ដែលជាការប្រកួតក្របខណ្ឌកំពូលរបស់អេស្ប៉ាញ La Liga។
យ៉ាងណាមិញ Real Madrid បន្តឈរនៅកំពូលតារាង La Liga ដដែល ដោយមិនទាន់ស្គាល់រសជាតិស្មើ រឺចាញ់ឡើយ និងមាន 18 ពិន្ទុពេញ ខណៈដែលក្រុមដេញតាមពីក្រោយគឺ Barcelona ដែលមាន 16 ពិន្ទុ។ ដូចគ្នានេះដែរ Barcelona ក៏ជាក្រុមមិនទាន់ធ្លាប់ចាញ់ផងដែរ ប៉ុន្តែពួកគេស្មើមួយប្រកួតជាមួយក្លឹប Rayo Vallecano។
គ្រាប់បាល់ពីរគ្រាប់របស់ Real Madrid គឺជាការស៊ុតបញ្ចូលទីពី Rodrygo នៅនាទីទី 18 និង Federico Valverde នៅនាទីទី 36។ ដោយឡែកមួយគ្រាប់របស់ Atletico Madrid ជាការស៊ុតបញ្ចូលទីពី Mario Hermoso នៅនាទីទី 83។
អ្វីដែលគួរឲ្យកត់សម្គាល់ផងដែរនោះ យើងឃើញថា ខ្សែបម្រើសញ្ជាតិអ៊ុយរូហ្គាយ Federico Valverde កំពុងក្លាយជាកីឡាករដ៏សំខាន់មិនអាចខ្វះបានរបស់លោក Carlo Ancelotti ហើយគាត់តែងតែរកគ្រាប់បាល់បានស្ទើរគ្រប់ប្រកួត។ រដូវកាលនេះ Federico Valverde រកបានគ្រាប់បាល់ 4 គ្រាប់ហើយ ក្នុងការបង្ហាញខ្លួនសរុប 8 ប្រកួត ទាំងនៅ La Liga និង UEFA Champions League។
ទស្សនាវីដេអូហាយឡាយការប្រកួតរវាង Real Madrid និង Atletico Madrid ខាងក្រោម៖
ដោយ: ក្រុមការងារ X-Sports
-
បាល់ទាត់អន្តរជាតិ1 day ago
Mario Balotelli អះអាងថា កីឡាកររូបនេះមានបច្ចេកទេសញាក់បាល់ល្អជាង Neymar
-
បាល់ទាត់អន្តរជាតិ11 hours ago
អស់ល្អនឹងគ្នាបាត់! Boateng ថា គាត់និយាយកុហកដែលថា Messi ជាកីឡាករល្អបំផុត ព្រោះគ្រាន់តែចង់លេងនៅ Barcelona
-
បាល់ទាត់អន្តរជាតិ23 hours ago
Xavi ប្រាប់ឈ្មោះខ្សែប្រយុទ្ធ 3 រូប ដែលគាត់ពិបាកទប់ទល់បំផុត ក្នុងនាមជាគ្រូបង្វឹកម្នាក់របស់ Barcelona