បាល់ទាត់អន្តរជាតិ
Abraham លើកឡើងថា ការចាកចេញពី Chelsea ធ្វើឲ្យសមត្ថភាពរបស់ខ្លួនរីកចម្រើន

ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Tammy Abraham បានបង្ហើបថា គាត់មិនមានការសោកស្តាយចំពោះការចាកចេញពីអតីតក្លឹបតោខៀវ Chelsea ទៅ Roma ឡើយ ព្រោះការចាកចេញនេះបានធ្វើឲ្យសមត្ថភាពរបស់គាត់រីកចម្រើនជាងមុខ។
យ៉ាងណាមិញជាមួយនឹងឱកាសក្នុងបង្ហាញខ្លួនក្នុងជម្រើស 11 នាក់ដំបូងបានតិចតួច និងមិនសូវមានឱកាសលេងច្រើននោះ Tammy Abraham បានជ្រើសរើសដោយចាកចេញពីក្លឹបតោខៀវ Chelsea ដែលជាក្លឹបពីកុមារភាពខ្លួន និងផ្ទេរទៅចូលរួមជាមួយ Roma កាលពីដើមរដូវកាលឆ្នាំ 2021/22។
ដោយឡែក ខ្សែប្រយុទ្ធកណ្ដាលរូបនេះបានទទួលភាពជោគជ័យយ៉ាងខ្លាំងនៅក្នុងអាជីពបាល់ទាត់នៅប្រទេសអ៊ីតាលីចាប់តាំងពីពេលផ្ទេរមក ដោយស៊ុតបញ្ចូលទីបាន 17 គ្រាប់នៅ Serie A កាលពីរដូវកាលមុន និងក្លាយជាកីឡាករឆ្នើមម្នាក់របស់ក្លឹបផងដែរ។
ជាមួយនឹង Tammy Abraham ដែលកំពុងឡើងជើងខ្លាំងនោះ ក្លឹបតោខៀវ Chelsea បានជួបបញ្ហាដោយខ្វះខ្សែប្រយុទ្ធកណ្ដាល ហើយនៅរដូវកាលនេះពួកគេទើបតែបានចុះហត្ថលេខាលើ Aubameyang ពីក្លឹប FC Barcelona ក្នុងតម្លៃ 12 លានអឺរ៉ូ។
ទោះជាយ៉ាងណា Abraham បានប្រាប់កាសែត Daily Mail ថា៖ “ប្រសិនបើអ្នកប្រាប់ខ្ញុំកាលពីពីរបីឆ្នាំមុនថាខ្ញុំនឹងទៅលេងនៅអ៊ីតាលីថ្ងៃណាមួយ នោះខ្ញុំនឹងមិនជឿអ្នកទេ ហើយការចាកចេញពី Chelsea គឺពិបាក។ វាជាកន្លែងដែលខ្ញុំនៅតាំងពីអាយុ 7 ឆ្នាំ”។
Tammy Abraham បានបន្ថែមទៀតថា៖ “ខ្ញុំមិនយល់ដឹងច្រើនអំពីបាល់ទាត់នៅអ៊ីតាលីនេះទេ ប៉ុន្តែវាបានជួយខ្ញុំឲ្យអភិវឌ្ឍន៍ខ្លួនក្នុងនាមជាកីឡាករ។ ខ្ញុំបានចេញពីតំបន់សុខស្រួលរបស់ខ្ញុំ ហើយមិនមានការសោកស្ដាយអ្វីឡើយ។ ខ្ញុំស្រឡាញ់ការជីវិតរស់នៅទីនេះ ដែលផ្សេងពីបាល់ទាត់”។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ16 hours ago
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត
-
បាល់ទាត់អន្តរជាតិ3 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi