បាល់ទាត់អន្តរជាតិ
Pavard ប្រាប់ថា មានក្លឹបជាច្រើនបានទាក់ទងមកគាត់

កាលពីពេលថ្មីៗនេះ ខ្សែការពារ Benjamin Pavard បានទម្លាយភាពស្ងៀមស្ងាត់របស់គាត់ ពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមពីការផ្ទេរទៅកាន់ក្លឹបបិសាចក្រហម Manchester United នៅរដូវក្តៅកន្លងទៅ។
យ៉ាងណាមិញក្លឹបបិសាចក្រហម Manchester United ក៏បានដាក់ដេញថ្លៃមួយផងដែរសម្រាប់ Benjamin Pavard ប៉ុន្តែត្រូវបានខ្សែការពាររូបនេះច្រានចោល និងបន្តនៅជាមួយក្លឹបបច្ចុប្បន្ន Bayern Munich ជាកន្លែងដែលគាត់បានឈ្នះពាន Bundesliga បីដង និង UEFA Champions League ម្ដង។
ក្លឹបតោខៀវ Chelsea, Atletico Madrid និង Juventus ក៏មានទំនាក់ទំនងជាមួយនឹងការចាប់អារម្មណ៍ចង់បាន Pavard ដែរ ប៉ុន្តែខ្សែការពារសញ្ជាតិបារាំងវ័យ 26 ឆ្នាំរូបនេះនៅតែមិនប្ដូរចិត្តក្នុងចង់ចាកចេញពីទឹកដីអាឡឺម៉ង់ឡើយ។ បច្ចុប្បន្ន Benjamin Pavard ស្ថិតនៅក្រោមកុងត្រារហូតដល់ឆ្នាំ 2024 ជាមួយ Bayern Munich និងជាកីឡាករដែលនៅក្នុងគម្រោងដ៏វែងឆ្ងាយជាមួយក្លឹប។
Benjamin Pavard បានប្រាប់ទៅកាន់ Telefoot របស់បារាំងថា មានក្លឹបជាច្រើនបានទូរស័ព្ទមកកាន់ភ្នាក់ងាររបស់គាត់។ ប៉ុន្តែគាត់សម្រេចចិត្តនៅបន្តជាមួយ Bayern Munich ព្រោះនៅទីនេះគាត់មានទំនាក់ទំនងល្អជាមួយគ្រូបង្វឹក និងត្រូវបានក្លឹបចាត់ទុកជាកីឡាករក្នុងគម្រោងប្រើប្រាស់ ហើយក៏ជាកីឡាករដែលសំខាន់នៅក្នុងក្រុមទៀតផង។
ប្រភព: Metro
-
បាល់ទាត់អន្តរជាតិ1 day ago
គ្រូ Real Madrid ប្រាប់ឈ្មោះខ្សែប្រយុទ្ធបីរូបដែលគាត់ចូលចិត្ត និងចង់ឲ្យក្លឹបចុះហត្ថលេខានៅរដូវក្ដៅនេះ
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រធាន La Liga ថា កីឡាកររូបនេះនឹងក្លាយជាតារាឆ្នើមប្រចាំលីគអេស្ប៉ាញដូច Messi កាលពីមុន
-
បាល់ទាត់អន្តរជាតិ23 hours ago
World Cup U-20 រកឃើញក្រុមមួយចំនួនដែលឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ