បាល់ទាត់អន្តរជាតិ
Gabriel Jesus ប្រាប់ថា ម្នាក់នេះជាកីឡាករល្អបំផុតដែលគាត់ធ្លាប់បានឃើញ

ខ្សែប្រយុទ្ធ Gabriel Jesus របស់ក្លឹបកាំភ្លើងធំ Arsenal បានបញ្ចេញនូវគំនិតផ្ទាល់ខ្លួនរបស់គាត់លើការជជែកដេញដោលដោយជ្រើសរើសកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់រវាង Cristiano Ronaldo និង Lionel Messi។
យ៉ាងណាមិញ Gabriel Jesus បានជ្រើសរើសយកខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi ថាជាកីឡាករល្អបំផុត ក្នុងចំណោមកីឡាករទាំងអស់ដែលគាត់ធ្លាប់ឃើញពីមុនមក។
ជាការពិតណាស់ Cristiano Ronaldo និង Lionel Messi បានក្លាយជាកីឡាករដែលប្រជែងគ្នា និងត្រូវបានអ្នកស្នេហាវិស័យកីឡាករបាល់ទាត់ជំនាន់ក្រោយចងចាំមិនភ្លេចឡើយ។ ពួកគាត់ជាកីឡាករដែលឈ្នះពាន Ballon d’Or ច្រើនជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់។
ទោះជាយ៉ាងណា Gabriel Jesus បានបដិសេធទាំងស្រុងចំពោះការលើកឡើងដែលថាកីឡាករល្អបំផុតគឺ Cristiano Ronaldo ហើយបានជ្រើសយក Lionel Messi និងកីឡាកររួមជាតិ Ronaldo Nazario ជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់តាមការយល់ឃើញរបស់គាត់។
Gabriel Jesus បាននិយាយទៅកាន់ Tribuna ថា៖ “ក្នុងជីវិតរបស់ខ្ញុំ ខ្ញុំបានឃើញកីឡាករតិចតួចណាស់ដែលត្រូវបានគេនិយាយថា ល្អបំផុតក្នុងប្រវត្តិសាស្ត្រ។ យ៉ាងណាសម្រាប់ខ្ញុំ Lionel Messi គឺជាកីឡាករល្អបំផុតដែលខ្ញុំធ្លាប់បានឃើញ។ ខ្ញុំមានការបែងចែកបន្តិចបន្តួចរវាងគាត់ និង Ronaldo Nazario”។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ2 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi
-
បាល់ទាត់អន្តរជាតិ3 days ago
ចាកចេញពី Bayern Munich មិនទាន់បានប៉ុន្មានផង Julian Nagelsmann ត្រូវបានក្លឹបធំៗជាច្រើនចង់បាន!!!