បាល់ទាត់ជាតិ
ថ្ងៃនេះជាថ្ងៃប្រកួតមិត្តភាពអន្តរជាតិ U-23 របស់ក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិជប៉ុន
ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម 23 ឆ្នាំ នឹងធ្វើការទទួលស្វាគមន៍ក្រុមជម្រើសជាតិជប៉ុនអាយុក្រោម 23 ឆ្នាំ ដែលជាជំនួបមិត្តភាពអន្តរជាតិ។ ការប្រកួតនឹងធ្វើឡើងនៅពហុកីឡដ្ឋានមរតកតេជោ វេលាម៉ោង 7:00 នាទីល្ងាច។
ដោយឡែក មុនការប្រកួតមកដល់ គ្រូបង្វឹកទាំងពីរក៏បានបង្ហាញចំណាប់អារម្មណ៍រៀងៗខ្លួនផងដែរ ដោយលោក Hirose Ryu ជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម 23 ឆ្នាំបានលើកឡើងថា៖ “ការប្រកួតជាមួយក្រុមជម្រើសជាតិជប៉ុន មិនមែនជាការប្រកួតស្រួលសម្រាប់យើងនោះទេ ព្រោះពួកគេសុទ្ធតែមានបច្ចេកទេសខ្ពស់ និងជាអនាគតកីឡាករអាជីពក្នុងលីគកំពូលនៃប្រទេសជប៉ុន។ សម្រាប់ការរៀបចំក្រុម យើងបានរៀបចំបានល្អ ហើយនឹងព្យាយាមប្រើតិចនិចនៃការប្រកួតបត់បែន ទៅតាមក្រុមដែលជាគូប្រកួតប្រជែងរបស់យើង”។
ជាមួយគ្នានេះដែរលោក Lee Wooyoung ដែលជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិជប៉ុនអាយុក្រោម 23 ឆ្នាំ បានថ្លៃងថា៖ “ការប្រកួតនេះ គឺជាការប្រកួតមួយដែលពួកយើងទន្ទឹងរង់ចាំជាយូរណាស់មកហើយ។ ពួកយើងនឹងប្រឹងប្រែងលេងឲ្យបានល្អបំផុត ដើម្បីទទួលបានលទ្ធផលល្អជូនអ្នកគាំទ្ររបស់ប្រទេសជប៉ុន ហើយក៏អរគុណប្រទេសកម្ពុជា ដែលបានអញ្ជើញក្រុមរបស់ពួកយើង និងរៀបចំឲ្យមានការប្រកួតនេះឡើង”។
ប្រភព: សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
-
បាល់ទាត់អន្តរជាតិ5 days ago
តែតចូលមួយគ្រាប់ហើយ Gabriel Magalhaes ឆ្លៀតអបអរឌឺខ្សែប្រយុទ្ធរបស់ក្លឹប Sporting CP
-
បាល់ទាត់អន្តរជាតិ4 days ago
Unai Emery បដិសេធមិនឲ្យក្លឹបនាំយកខ្សែបម្រើរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid ត្រៀមចែកផ្លូវគ្នាជាមួយលោក Carlo Ancelotti