Connect with us

បាល់ទាត់អន្តរជាតិ

Joao Felix និយាយ​ថា Neymar ជា​ខ្សែប្រយុទ្ធ​ស្លាប​ល្អ​បំផុត​ក្នុង​ពិភព​បាល់ទាត់

Published

on

កាល​ពី​ពេល​ថ្មីៗ​នេះ តារា​ឆ្នើម​របស់​ក្លឹប Atletico Madrid និង​ជា​កីឡាករ​របស់​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ បាន​លើក​ឡើង​ថា Neymar Jr. ដែល​ជា​កីឡាករ​របស់​ក្លឹប PSG គឺ​ជា​ខ្សែ​ប្រយុទ្ធ​ស្លាប​ដែល​លេង​បាន​ល្អ​ជាង​គេ​បំផុត​នៅ​ក្នុង​ពិភព​លោក។

ដោយ​ឡែក​កីឡាករ​សញ្ជាតិ​ប្រេស៊ីល Neymar Jr. បាន​ចូលរួម​ជា​មួយ​ក្លឹប Paris Saint-Germain ដោយ​ផ្ទេរ​ពី​ក្លឹប​អ្នក​មាន​បុណ្យ Barcelona ក្នុង​តម្លៃ​បំបែក​កំណត់ត្រា​ពិភពលោក 222 លានអឺរ៉ូ កាល​ពី​រដូវក្តៅ​ឆ្នាំ 2017។ មក​ទល់​ពេល​នេះ គាត់​បាន​លេង 100 ប្រកួត​ក្នុង​លីគ​ឲ្យ​ក្លឹប​យក្ស​បារាំង និង​​ស៊ុតបញ្ចូលទី​បាន 77 គ្រាប់។

ខ្សែ​ប្រយុទ្ធ​វ័យ 30 ​ឆ្នាំ​រូប​នេះ​បាន​ជួយ​ក្លឹប ​Paris Saint-Germain ឲ្យ​​ឈ្នះ​ពាន​ធំៗ​ចំនួន 10 ក្នុង​នោះ​មាន​ពាន Ligue 1 ចំនួន 4 និង Coupe de France ចំនួន 3។ គាត់​បាន​ឈ្នះពាន​កីឡាករ​ល្អ​ប្រចាំ​ឆ្នាំ​របស់ Ligue 1 ផង​ដែរ​នៅ​ឆ្នាំ 2017-18។

ទន្ទឹម​នឹង​នោះ Joao Felix ក៏​ជា​កីឡាករ​បាល់ទាត់​ម្នាក់​ដែល​លេចធ្លោរ​ខ្លាំង​ផង​ដែរ​នៅ​តំបន់អឺរ៉ុប ដោយ​គាត់​បាន​ស៊ុតបញ្ចូលទី​បាន 21 គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន 88 លើក​សម្រាប់ Atletico Madrid ចាប់​តាំង​ពី​ផ្ទេរ​ពី Benfica ក្នុង​ឆ្នាំ 2019។

ទោះ​ជា​យ៉ាង​ណា Joao Felix បាន​លើក​ឡើងពី​ការ​យល់​ឃើញ​របស់​គាត់ ដោយ​ចាត់ទុក​ថា Neymar Jr. ជា​ខ្សែ​ប្រយុទ្ធ​ស្លាប​ល្អ​បំផុត​ក្នុង​ចំណោម​កីឡាករ​ទាំងអស់។ នៅ​ក្នុង​ការ​សួរ​ដេញដោល​សំណួរ​ដែល​តម្រូវ​ឲ្យ​ឆ្លើយភ្លាមៗ​ពី​លោក Adri Contreras ពេល​នោះ Joao Felix បានដាក់​​ឈ្មោះ Neymar Jr. ថា​ជា​​ខ្សែ​ប្រយុទ្ធ​ស្លាប​ល្អ​បំផុត​ក្នុង​ពិភព​បាល់ទាត់។

ប្រភព: The12thman

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២