បាល់ទាត់អន្តរជាតិ
Alexander-Arnold ឆ្លើយតបចំពោះការរិះគន់ទៅលើទម្រង់លេងរបស់ខ្លួន នៅរដូវកាលនេះ

ខ្សែការពារស្ដាំ Trent Alexander-Arnold បានលើកឡើងថា មិនមានបញ្ហាអ្វីឡើយ ជាមួយនឹងអ្វីដែលអ្នកគាំទ្រនិយាយមិនល្អពីទម្រង់លេងរបស់គាត់ ព្រោះគាត់ក៏ជាមនុស្សម្នាក់ក្នុងចំណោមនោះ ដែលរិះគន់ចំពោះខ្លួនឯងដែរ។
ស្របពេលជាមួយនឹងការចាប់ផ្តើមរដូវកាលដ៏តានតឹងរបស់ Liverpool កីឡាករសញ្ជាតិអង់គ្លេស Trent Alexander-Arnold គឺជាគោលដៅមួយសម្រាប់ការរិះគន់ ជាពិសេសនៅក្នុងជំនួបជាមួយ Fulham ដែលគាត់ធ្វើមិនបានល្អពេលតទល់ជាមួយនឹងខ្សែប្រយុទ្ធ Aleksandar Mitrovic។
ក្នុងការប្រកួតនោះ ខ្សែការពារស្តាំ Alexander-Arnold ត្រូវបានតម្រូវឲ្យតាមបិទ Aleksandar Mitrovic ប៉ុន្តែខ្សែប្រយុទ្ធរូបនោះបានប្រើសមត្ថភាពលោតតែតពីលើអាកាសដ៏ល្អឥតខ្ចោះខណៈដែលគាត់ឈរនៅពីក្រោយ Alexander-Arnold។ បន្តពីនោះមកមានមនុស្សជាច្រើនបានយកវីដេអូនៃសកម្មភាពនេះ បង្ហាញពីភាពខ្វះខាតផ្នែកការពាររបស់ Arnold។
Alexander-Arnold បានប្រាប់ទៅកាន់ Red Bull ដោយលើកឡើងថា៖ “ខ្ញុំតែងតែមានអារម្មណ៍ថា ខ្ញុំជាអ្នករិះគន់របស់ខ្លួនឯង ដូច្នេះមិនថាមនុស្សនិយាយអ្វីអំពីខ្ញុំទេ ខ្ញុំនឹងអាចវិនិច្ឆ័យថាតើវាពិត រឺអត់ ហើយខ្ញុំនឹងអាចវិនិច្ឆ័យថា តើខ្ញុំបានសាងកំហុសនៅក្នុងការប្រកួត រឺទេ។ ខ្ញុំអាចបង្ហាញទម្រង់លេងដ៏ល្អមួយ ដោយស្ដាប់ការរិះគន់ដែលត្រឹមត្រូវ”។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករឆ្នើម Darren Bent ប្រាប់ឈ្មោះអ្នកដែលសមនឹងឈ្នះ Ballon d’Or ឆ្នាំនេះ រវាង Haaland និង Messi