បាល់ទាត់អន្តរជាតិ
Dembele ប្រាប់ឈ្មោះកីឡាករមួយរូប ដែលគាត់ចង់លេងជាមួយ

ខ្សែប្រយុទ្ធឆ្នើម Ousmane Dembele របស់ក្លឹប Barcelona បានបង្ហាញពីបំណងប្រាថ្នារបស់គាត់ក្នុងការលេងឲ្យបានញឹកញាប់ ជាមួយខ្សែប្រយុទ្ធរបស់ក្លឹប Paris-Saint Germain គឺកីឡាករ Kylian Mbappe ដែលជាមិត្តរួមសញ្ជាតិរបស់ខ្លួន។
យ៉ាងណាមិញ Dembele និង Mbappe ត្រូវបានកោះហៅឲ្យចូលរួមជាមួយក្រុមជម្រើសជាតិបារាំង ក្នុងការប្រកួតពាន UEFA Nations League ផងដែរ។ ពួកគេធ្លាប់មានទំនាក់ទំនងល្អនៅលើទីលានជាមួយក្រុមជម្រើសជាតិ។
ដោយឡែក ថ្លែងទៅកាន់ RMC Sport កីឡាករ Dembele បានសារភាពថា គាត់មានទំនាក់ទំនងល្អជាមួយ Mbappe និងនិយាយថា៖ “ខ្ញុំចង់ឲ្យពួកយើងលេងជាមួយគ្នាជាច្រើនបន្ថែមទៀត។ នៅលើទីលាន យើងចុះសម្រុងគ្នាបានយ៉ាងល្អ។ ខ្ញុំដឹងពីគុណសម្បត្តិរបស់គាត់ គាត់ស្គាល់ច្បាស់ពីខ្ញុំ។ យើងបានលេងជាមួយគ្នា 4, 5 ប្រកួតរួចមកហើយ ហើយយើងធ្វើបានយ៉ាងល្អ”។
ប្រភព: Dailypost Ng