បាល់ទាត់អន្តរជាតិ
Bukayo Saka ជាប់ឈ្មោះជាកីឡាករល្អបំផុតប្រចាំឆ្នាំរបស់អង់គ្លេស

ខ្សែប្រយុទ្ធស្លាប Bukayo Saka ត្រូវបានបោះឆ្នោតជ្រើសរើសជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់អង់គ្លេស ខណៈដែលរូបគេបានវ៉ាដាច់សម្លេងឆ្នោតរបស់ Declan Rice និង Harry Kane។ ជាមួយគ្នានេះដែរ Saka បានក្លាយខ្លួនជាកីឡាករអង់គ្លេសដ៏អស្ចារ្យបំផុតម្នាក់ ក្នុងរយៈពេល 12 ខែចុងក្រោយនេះ។
Bukayo Saka រកបាន 11 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 7 ដង សម្រាប់ក្រុមកាំភ្លើងធំ Arsenal ក្នុងក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុន និងលេងបានគ្រប់ការប្រកួតទាំងអស់។
ការបង្ហាញទម្រង់លេងដ៏ល្អរបស់គាត់ជាមួយក្លឹប ក៏បានធ្វើឲ្យគាត់ត្រូវបានកោះហៅឲ្យចូលលេងសម្រាប់ក្រុមជម្រើសជាតិអង់គ្លេសផងដែរដោយកីឡាករវ័យ 21 ឆ្នាំរូបនេះលេងសម្រាប់ក្រុមជម្រើសជាតិបាន 9 ដងមកហើយគិតចាប់តាំងពីខែកញ្ញាឆ្នាំមុនដោយស៊ុតបញ្ចូលទីបាន 3 គ្រាប់ផងដែរ។
Bukayo Saka បានទទួលរង្វាន់សម្រាប់ការបង្ហាញខ្លួនដ៏គួរឲ្យចាប់អារម្មណ៍របស់គាត់ ដោយអ្នកគាំទ្រអង់គ្លេសបានបោះឆ្នោតឲ្យខ្សែបម្រើស្លាបរូបនេះឈ្នះពាន ដោយឈរនៅពីមុខ Declan Rice និង Harry Kane ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 2 និងលេខ 3។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ4 hours ago
ប៉ូលិសអេស្ប៉ាញ រកឃើញភស្ដុតាងដែល Barcelona សូកប៉ាន់អាជ្ញាកណ្ដាល