បាល់ទាត់អន្តរជាតិ
Jules Kounde អាចនឹងអវត្តមានក្នុងការប្រកួត El Clasico ព្រោះកំពុងមានរបួសសរសៃពួរ

ក្លឹបអ្នកមានបុណ្យ Barcelona បានបញ្ជាក់ជាផ្លូវការណ៍ថា ខ្សែការពារ Jules Kounde បានរងរបួសសរសៃពួរពេលកំពុងបំពេញកាតព្វកិច្ចប្រកួតឲ្យក្រុមជម្រើសជាតិបារាំង ហើយឥឡូវនេះកំពុងមានការសង្ស័យ ដោយរបួសអាចនឹងអូសបន្លាយដល់ថ្ងៃប្រកួតជាមួយក្រុមកំពូលតារាង Real Madrid នៅខែក្រោយ។
យ៉ាងណាមិញ Kounde បានលេងត្រឹមតែ 23 នាទីប៉ុណ្ណោះនៃការប្រកួតដែលក្រុមជម្រើសជាតិបារាំងបានជ័យជម្នះ 2-0 ទល់នឹងអូទ្រីស ក្នុងការប្រកួត UEFA Nations League កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ហើយត្រូវបានប្ដូរចេញដោយមិនអាចបន្តការប្រកួតបាន និងត្រូវជំនួសដោយ William Saliba វិញ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីព្រឹកថ្ងៃសៅរ៍ ក្លឹប Barcelona បានបញ្ជាក់ថា Jules Kounde បានឆ្លងកាត់ការធ្វើតេស្ត ឃើញមានរបួសនៅក្នុងសរសៃពួរខាងឆ្វេងរបស់គាត់។ ជាលទ្ធផលគាត់មិនអាចឲ្យចូលលេង រឺហ្វឹកហាត់បានទេរហូតដល់គាត់ជាសះស្បើយ។
ខណៈពេលដែល Barcelona មិនទាន់កំណត់ពេលវេលាពីការជាសះស្បើយរបស់ Kounde ដែរនោះ របាយការណ៍ពី AS បានឲ្យដឹងថា ខ្សែការពាររូបនេះទំនងជានឹងខកខានការធ្វើដំណើរទៅកាន់កីឡដ្ឋាន Santiago Bernabeu ដើម្បីជួបក្រុមម្ចាស់ផ្ទះ Real Madrid នៅថ្ងៃទី 16 ខែតុលាខាងមុខនេះ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
ប៉ូលិសអេស្ប៉ាញ រកឃើញភស្ដុតាងដែល Barcelona សូកប៉ាន់អាជ្ញាកណ្ដាល
-
បាល់ទាត់អន្តរជាតិ2 days ago
មុនប៉ះគ្នាជាមួយហង្សក្រហម Cristian Romero ប្រាប់ឈ្មោះខ្សែការពារម្នាក់ ដែលល្អជាង Van Dijk
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាការិនីស្រស់ស្អាត Maria Markovic ប្រាប់ឈ្មោះកីឡាករល្អបំផុតរវាង Cristiano Ronaldo និង Lionel Messi