បាល់ទាត់អន្តរជាតិ
Virgil van Dijk សរសើរ Timber ថា មានទម្រង់លេងល្អជាងគាត់

ខ្សែការពារ Virgil van Dijk បានសរសើរមិត្តរួមក្រុមជម្រើសជាតិហូឡង់របស់ខ្លួនគឺកីឡាករ Jurrien Timber ដោយអះអាងថា កីឡាករវ័យក្មេងរូបនេះកំពុងរីកចម្រើនទៅមុខជាខ្លាំង និងមានទម្រង់លេងល្អជាងគាត់។ Van Dijk បានអះអាងថា នៅពេលដែលគាត់មានអាយុប្រហែល Jurrien Timber គាត់លេងមិនបានល្អបែបនេះឡើយ។
យ៉ាងណាមិញខ្សែការពារវ័យ 21 ឆ្នាំ Jurrien Timber កំពុងបង្ហាញខ្លួនយ៉ាងលេចធ្លោរនៅក្នុងក្លឹប AFC Ajax ហើយក៏ធ្លាប់ធ្វើការជាកូនក្រុមរបស់គ្រូបង្វឹកលោក Erik ten Hag ផងដែរ។ ដូចគ្នានេះដែរកីឡាករវ័យក្មេងរូបនេះ ក៏ធ្លាប់ជាគោលដៅនៃការចង់បានរបស់ក្លឹបបិសាចក្រហម Manchester United ផងដែរ កាលពីរដូវក្តៅកន្លងទៅ ប៉ុន្តែ Ajax មិនចង់លក់គាត់ឡើយ ហើយព្យាយាមបញ្ចុះបញ្ចូលកុំឲ្យគាត់ចាកចេញ។
នៅពេលសួរអំពី Timber ខ្សែការពារ Van Dijk បាននិយាយថា៖ “ពេលខ្ញុំមានអាយុប្រហែលគាត់ ខ្ញុំមិនស្ថិតនៅក្នុងកម្រិតខ្ពស់ដូចគាត់ទេ។ ខ្ញុំគ្មានអ្វីក្រៅពីសរសើរគាត់ឡើយ។ គាត់ជាកីឡាករដ៏អស្ចារ្យ និងជាកីឡាករអាជីពដ៏ពិតប្រាកដ”។
ដោយឡែក Van Dijk និង Timber ទើបនឹងបានលេងជាមួយគ្នាក្នុងការប្រកួត ដោយគ្រូបង្វឹកបានប្រើប្រាស់ទម្រង់លេងជាមួយនឹងខ្សែការពារបីរូប ដែលមានម្នាក់ទៀតគឺ Nathan Ake។ ក្រុមជម្រើសជាតិហូឡង់របស់ពួកគេបានទទួលជម្នះ 2-0 ទៅលើក្រុមម្ចាស់ផ្ទះប៉ូឡូញកាលពីយប់ថ្ងៃព្រហស្បតិ៍ថ្មីៗនេះ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ21 hours ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ9 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi
-
បាល់ទាត់អន្តរជាតិ6 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ