បាល់ទាត់អន្តរជាតិ
Ronald Araujo សម្រេចចិត្តវះកាត់ព្យាបាលរបួស ខណៈដែលអ្នកគាំទ្រអ៊ុយរូហ្គាយបានរិះគន់លើរឿងនេះ
ខ្សែការពារ Ronald Araujo របស់ក្លឹបអ្នកមានបុណ្យ Barcelona បានសម្រេចចិត្តធ្វើការវះកាត់មុនការប្រកួត World Cup ដែលនឹងខិតជិតមកដល់។ គាត់បានជ្រើសរើសការវះកាត់ភ្លៅរបស់ខ្លួន ហើយក៏ទទួលបានការរិះគន់ពីអ្នកគាំទ្រអ៊ុយរូហ្គាយផងដែរ។
ខ្សែការពារកណ្តាលរបស់ក្លឹប FC Barcelona រូបនេះ អាចនឹងខកខានការប្រកួត FIFA World Cup នៅរដូវរងារឆ្នាំនេះ ជាមួយនឹងការវះកាត់ ដែលមានន័យថា Araujo នឹងត្រូវការរយៈពេលបីខែក្នុងការសម្រាកព្យាបាលឲ្យជាពេញលេញវិញ។
ការចាកចេញពីទីលានដ៏យូរនេះហើយ បានធ្វើឲ្យប្រជាជនអ៊ុយរូហ្គាយមានការខឹងសម្បារ ព្រោះក្រុមជម្រើសជាតិរបស់ពួកគេនឹងគ្មានវត្តមានខ្សែការពាររូបនេះឡើយ ក្នុងការប្រកួតបើកឆាកនៅប្រទេសកាតា។
យ៉ាងណាមិញឆ្លើយតបនឹងការរិះគន់ Araujo បានសរសេរសារនៅលើ Twitter ដោយនិយាយថា៖ “ខ្ញុំចង់បញ្ជាក់ឲ្យច្បាស់ពីហេតុផលដែលខ្ញុំបានសម្រេចចិត្តបែបនេះ ដើម្បីជៀសវាងការសង្ស័យ។ ខ្ញុំស្រឡាញ់ប្រទេសរបស់ខ្ញុំ ហើយខ្ញុំស្រឡាញ់ក្រុមជម្រើសជាតិរបស់ខ្ញុំ។ បន្ទាប់ពីបានពិគ្រោះបញ្ហាជាមួយអ្នកជំនាញផ្សេងៗ យើងបានសម្រេចចិត្តថា អ្វីដែលល្អបំផុតសម្រាប់ស្ថានភាពនេះគឺការវះកាត់។ នៅទីនេះ វាមិនមែននិយាយអំពីការជ្រើសរើសជម្រើសមួយ រឺជម្រើសផ្សេងពីនេះទៀតនោះទេ វាគឺជាការព្យាបាល។ អ្វីៗនឹងប្រសើរឡើងវិញ 100% ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន”។
គួររំលឹកផងដែរថា ក្រុមជម្រើសជាតិអ៊ុយរូហ្គាយ នឹងត្រូវប៉ះជាមួយកូរ៉េខាងត្បូង ព័រទុយហ្គាល់ និងហ្គាណា នៃពូល H ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំនេះ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ5 days ago
Pedro Porro ប្រាប់ថា ខ្លួនចង់មានអាជីពបាល់ទាត់អស្ចារ្យ ដូចកីឡាករឆ្នើម 2 រូបនេះ!!!
-
បាល់ទាត់អន្តរជាតិ5 days ago
Borussia Dortmund កំពុងរៀបចំថវិការទិញយកខ្សែការពារមួយរូបរបស់ Man City
-
បាល់ទាត់អន្តរជាតិ3 days ago
ក្រោយលឺថា Barcelona ចង់បាន West Ham ឡើងតម្លៃខ្លួនខ្សែប្រយុទ្ធរូបនេះដល់ 100 លានអឺរ៉ូ