Connect with us

បាល់ទាត់អន្តរជាតិ

បុគ្គល​ល្បីៗ​ទាំង 5 រូប​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​នៅ​លើ Instagram

Published

on

Instagram បាន​ក្លាយ​ជា​វេទិកា​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដ៏​ពេញ​និយម​បំផុត​មួយ​នៅ​ក្នុង​ពិភព​លោក ជា​ពិសេស​នៅ​តំបន់​ប៉ែក​ខាង​អឺរ៉ុប។ បណ្ដាញ​សង្គម​នេះ​ដែរ មាន​អ្នកប្រើប្រាស់​ជិត 1.4 ពាន់លាន​នាក់ ហើយ​វា​គឺ​ជា​កន្លែង​មួយ​ដ៏​អស្ចារ្យ​បំផុត សម្រាប់​ការ​ផ្សាយពាណិជ្ជ​កម្ម និង​ធ្វើ​ទីផ្សារ​នៅ​ក្នុង​ពិភពលោក​នា​ពេល​បច្ចុប្បន្ន។

ទន្ទឹម​នឹង​នេះ​ដែរ ពាក់ព័ន្ធ​នឹង​ផ្នែក​សំខាន់​នៃ​យុទ្ធសាស្ត្រ​ផ្សាយ​ពាណិជ្ជកម្ម​របស់​ផលិតផល​​ល្បីៗ ពួក​គេ​ពឹង​ផ្អែក​ទៅ​លើ​អ្នក​ដែល​​មាន​ឥទ្ធិពល​នៅ​លើ Instagram ដែល​មាន​ចំនួន​អ្នក Follow ច្រើន។ អ្នក​មាន​ឥទ្ធិពលទាំង​នោះ​មាន​ដូច​ជា តារា​ចម្រៀង, តារា​សម្ដែង, កីឡាករ​បាល់ទាត់, តួ​កំប្លែង និង​ជា​ច្រើន​ទៀត។ ដូចគ្នា​នេះ​ដែរ បុគ្គល​ទាំង​នោះ​ក៏​អាច​រក​ប្រាក់​ចំណូល​បាន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ទៀត​ផង។ ថ្ងៃ​នេះ យើង​នឹង​បង្ហាញ​ជូន​លោក​អ្នក​នូវ​បុគ្គល​ 5 រូប ដែល​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជា​គេ​បំផុត​ពី Instagram។

5. Dwayne – The Rock Johnson – (រក​បាន​ប្រាក់ 1,713,000$ ក្នុង​មួយ​ផុស ដែល​មាន​ភ្ជាប់​​ពាណិជ្ជកម្ម)

4. Selena Gomez – (រក​បាន​ប្រាក់ 1,735,000$ ក្នុង​មួយ​ផុស ដែល​មាន​ភ្ជាប់​​ពាណិជ្ជកម្ម)

3. Lionel Messi – (រក​បាន​ប្រាក់ 1,777,000$ ក្នុង​មួយ​ផុស ដែល​មាន​ភ្ជាប់​​ពាណិជ្ជកម្ម)

2. Kylie Jenner – (រក​បាន​ប្រាក់ 1,835,000$ ក្នុង​មួយ​ផុស ដែល​មាន​ភ្ជាប់​​ពាណិជ្ជកម្ម)

1. Cristiano Ronaldo – (រក​បាន​ប្រាក់ 2,397,000$ ក្នុង​មួយ​ផុស ដែល​មាន​ភ្ជាប់​​ពាណិជ្ជកម្ម)

ប្រភព: Sportskeeda

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២