បាល់ទាត់អន្តរជាតិ
FA របស់អង់គ្លេស ត្រៀមដាក់ពិន័យចំពោះ Wayne Rooney

គ្រូបង្វឹក Wayne Rooney មិនពេញចិត្តនឹងការសម្រេចចិត្តរបស់អាជ្ញាកណ្តាលទទួលបន្ទុកការប្រកួតរវាងក្លឹប Derby County ទល់នឹង Swansea ក្នុងក្របខ័ណ្ឌ Championship កាលពីចុងសប្តាហ៍កន្លងទៅ ហើយបានលើកឡើងថា មន្ត្រីអាជ្ញាកណ្ដាលគួរតែត្រូវបានពិន័យដោយសមាគមន៍បាល់របស់របស់អង់គ្លេស FA។
ទោះជាយ៉ាងណាការលើកឡើងរបស់ Wayne Rooney មិនត្រឹមតែមិនមានការយល់ស្របពី FA នោះទេ ប៉ុន្តែគាត់ថែមទាំងត្រូវបាន FA ត្រៀមនឹងដាក់ពិន័យមកលើរូបគាត់ផងដែរ ដោយគាត់បានរិះគន់យ៉ាងខ្លាំងទៅលើការកាត់ក្តីរបស់អាជ្ញាកណ្តាល Tim Robinson បន្ទាប់ពីអាជ្ញាកណ្ដាលរូបនេះ មិនបានផ្តល់បាល់ពិន័យសម្រាប់ក្រុមរបស់គាត់ ក្នុងការមានឱកាសតាមស្មើ Swansea 2 ទល់នឹង 2។
Derby County បានចាញ់ការប្រកួត 2 ទល់នឹង 1 ជាមួយ Swansea កាលពីថ្ងៃសៅរ៍កន្លងទៅ ខណៈដែលបច្ចុប្បន្នពួកគេកំពុងឈរនៅបាតតារាង លេខរៀងទី 23 ដែលជាតំបន់កាត់ចោលរបស់ Championship នៅរដូវកាលក្រោយ។
ប្រភព: Marca
-
បាល់ទាត់អន្តរជាតិ16 hours ago
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត
-
បាល់ទាត់អន្តរជាតិ3 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi