បាល់ទាត់អន្តរជាតិ
Dejan Kulusevski ស្ថិតក្នុងការសង្ស័យ ដែលអាចអវត្តមានក្នុងការប្រកួតជាមួយក្រុមកំពូលតារាង Arsenal

ខ្សែប្រយុទ្ធស្លាប Dejan Kulusevski កំពុងស្ថិតក្នុងការសង្ស័យពីរបួសរបស់គាត់ ដែលអាចនឹងមិនមានវត្តមានសម្រាប់ការប្រកួតធំ North London Derby នៅថ្ងៃសៅរ៍សប្ដាហ៍នេះ បន្ទាប់ពីមានបញ្ហារបួសសរសៃពួរអំឡុងពេលបំពេញកាតព្វកិច្ចជាមួយក្រុមជម្រើសជាតិស៊ុយអែត។
ខ្សែប្រយុទ្ធរបស់ក្លឹបមាន់ខ្នាយ Tottenham Hotspur បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងក្របខ័ណ្ឌ Premier League ជាមួយនឹងទម្រង់លេងដ៏លេចធ្លោរ ចាប់តាំងពីការចុះហត្ថលេខាផ្ទេរពីក្លឹប Juventus ក្នុងខែមករាកន្លងទៅ ដោយបានរួមចំណែករកគ្រាប់បាល់មួយគ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 3 ដង ហើយគ្រប់យ៉ាងហាក់ដូចជាមិនមានហានិភ័យសម្រាប់គាត់ឡើងបើទោះបីជាគាត់ត្រូវប្រជែងតំណែងជាមួយ Richarlison ក៏ដោយ។
ទោះបីជាយ៉ាងណា បន្ទាប់ពីបានលេងក្នុងការប្រកួត UEFA Nations League ឲ្យក្រុមជម្រើសជាតិ របាយការណ៍ពី The Athletic បានឲ្យដឹងថា គាត់កំពុងត្រូវបានពិនិត្យ និងតាមដានដោយវេជ្ជបណ្ឌិតនៅក្លឹបរបស់ខ្លួន ប៉ុន្តែស្ថានភាពរបួសកំពុងធ្វើឲ្យគាត់ប្រឈមមុខនឹងការអាក់ខានបង្ហាញខ្លួននៅលើទីលាន និងត្រូវការពេលវេលាមួយចំនួនដើម្បីបានជាសះស្បើយឡើងវិញ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រសិនបើមិនអាចចុះហត្ថលេខាលើ Jude Bellingham បានទេ នោះ Real Madrid នឹងផ្ទេរខ្សែបម្រើរូបនេះជំនួសវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Barcelona ប្រឈមនឹងការបាត់បង់ខ្សែបម្រើ Pablo Gavi នៅចុងបញ្ចប់នៃរដូវកាលនេះ
-
បាល់ទាត់អន្តរជាតិ8 hours ago
ផ្ទុះខ្លាំងទៀតហើយ!!! អ្នកគាំទ្រចាប់ផ្ដើមចែកចាយវីដេអូដែល Joao Felix ជ្រើសរើសយក Messi ជាកីឡាករដែលហ្វ្រីឃីកល្អបំផុតក្នុងពិភពបាល់ទាត់