បាល់ទាត់អន្តរជាតិ
Barcelona នៅជាប់បំណុលសរុបជាង 100 លានអឺរ៉ូ ដែលជំពាក់កីឡាករ និងក្លឹបមួយចំនួន

ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេដឹងថា នៅតែជំពាក់បំណុលគេលើការផ្ទេរកីឡាករកន្លងមកដែលមានទំហំទឹកប្រាក់ប្រមាណជា 144 លានអឺរ៉ូ រួមទាំង 36 លានអឺរ៉ូ ដែលជំពាក់អតីតកីឡាកររបស់ខ្លួន Miralem Pjanic និង Philippe Coutinho ចំនួន 14 លានអឺរ៉ូ។
យ៉ាងណាមិញ Barcelona បានធ្វើឲ្យ Philippe Coutinho ក្លាយជាកីឡាករដែលផ្ទេរចូលថ្លៃបំផុតមិនធ្លាប់មានសម្រាប់ក្លឹបរបស់ពួកគេ នៅលើកិច្ចព្រមព្រៀងផ្ទេរជាមួយក្លឹបហង្សក្រហម Liverpool កាលពីឆ្នាំ 2018 ដែលមានតម្លៃរហូតដល់ទៅ 160 លានអឺរ៉ូ។
ប៉ុន្តែអ្វីៗបានប្រែប្រួលយ៉ាងឆាប់រហ័សសម្រាប់កីឡាករសញ្ជាតិប្រេស៊ីល ដោយគ្រប់យ៉ាងបានខុសពីការរំពឹងទុករបស់ Barcelona ហើយគាត់ត្រូវបានពួកគេដាក់ឲ្យខ្ចីជើងទៅ Bayern Munich ផងដែរ មុននឹងផ្ទេរជាអចិន្ត្រៃយ៍ទៅ Aston Villa ក្នុងតម្លៃផ្ទេរដ៏ទាបបំផុតនៅឆ្នាំនេះ។
ជាមួយគ្នានេះដែរ Barcelona បានដើរលើក្រឡាអុកខុសមួយទៀត ដោយបានដោះដូរ Miralem Pjanic ជាមួយ Arthur Melo ដែលត្រូវបានមជ្ឈដ្ឋានបាល់ទាត់ចាត់ទុកថា វាជាការដោះដូរកីឡាករដ៏ចម្លែកមួយនៅក្នុងរដូវក្តៅឆ្នាំ 2020។
យោងតាម AS បានឲ្យដឹងថា របាយការណ៍ហិរញ្ញវត្ថុចុងក្រោយរបស់ Barcelona បានបង្ហាញថា ក្លឹបរបស់ពួកគេនៅសល់បំណុលសរុបចំនួន 144 លានអឺរ៉ូ។ ក្រៅពីលុយដែលនៅជំពាក់ Pjanic និង Coutinho នោះ ក្លឹប Barcelona ត្រូវបង់ 46 លានអឺរ៉ូទៅឲ្យ Ajax ពាក់ព័ន្ធនឹងការផ្ទេរ Frenkie de Jong និង Sergino Dest។ ពួកគេនៅជំពាក់ 52 លានអឺរ៉ូផ្សេងទៀតត្រូវផ្ដល់ឲ្យ Manchester City សម្រាប់ការផ្ទេរ Ferran Torres។
ក្រៅពីបំណុលដែលជំពាក់គេនោះ Barcelona ក៏មានប្រាក់ 10 លានអឺរ៉ូដែល Aston Villa បានជំពាក់ពួកគេ សម្រាប់ការផ្ទេរ Philippe Coutinho ហើយក៏មានប្រាក់ចំនួន 6 លានអឺរ៉ូទៀតសម្រាប់ការផ្ទេរ Francisco Trincao ដែលក្លឹប Wolves មិនទាន់បានឲ្យទៅគេ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi
-
បាល់ទាត់អន្តរជាតិ3 days ago
ចាកចេញពី Bayern Munich មិនទាន់បានប៉ុន្មានផង Julian Nagelsmann ត្រូវបានក្លឹបធំៗជាច្រើនចង់បាន!!!