បាល់ទាត់អន្តរជាតិ
Rio Ferdinand ទស្សន៍ទាយលទ្ធផលនៃការប្រកួតរវាង Manchester City និង Manchester United

អតីតតារាឆ្នើមនៃក្របខ័ណ្ឌ Premier League លោក Rio Ferdinand បានទស្សន៍ទាយលទ្ធផលនៃការប្រកួតធំដែលគេហៅថា Manchester Derby នៅថ្ងៃស្អែកនេះ វេលាម៉ោង 8:00 យប់ (ម៉ោងនៅកម្ពុជា) រវាងក្លឹបមេឃខៀវ Manchester City និងក្លឹបបិសាចក្រហម Manchester United។
យ៉ាងណាមិញក្លឹបបិសាចក្រហម Manchester United នឹងធ្វើដំណើរទៅកាន់កីឡដ្ខាន Etihad ដែលត្រូវប៉ះក្រុមម្ចាស់ផ្ទះ និងជាក្រុមមិនទាន់ធ្លាប់ចាញ់ឡើយនៅក្របខណ្ឌ Premier League រដូវកាលនេះ។ យ៉ាងណា Ferdinand សង្ឃឹមថា ក្លឹបចាស់របស់គាត់ (Manchester United) អាចដណ្ដើមយកជ័យជម្នះបន្តទៀត ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Erik ten Hag។
ដោយឡែកចាប់តាំងពីការចាញ់ប្រកួតលីគពីរលើកដំបូងរបស់ក្លឹបបិសាចក្រហមជាមួយ Brentford និង Brighton លោក Erik Ten Hag បានធ្វើការកែប្រែក្រុមគួរឲ្យកត់សម្គាល់ ហើយគ្រប់កីឡាករដែលគាត់បានចុះហត្ថលេខានៅរដូវក្តៅកន្លងទៅដែលមាន Tyrell Malacia, Lisandro Martinez ក៏ដូចជា Antony សុទ្ធតែបង្ហាញលទ្ធផលដ៏សមប្រកបផងដែរ។ ជាមួយគ្នានោះ Rio Ferdinand ក៏បានទស្សន៍ទាយថា ក្លឹបបិសាចក្រហម Manchester United នឹងដណ្ដើមបាន 3 ពិន្ទុ ដោយយកឈ្នះក្រុមម្ចាស់ផ្ទះ Manchester City នៅក្នុងការប្រកួតនោះ។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ15 hours ago
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត
-
បាល់ទាត់អន្តរជាតិ3 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi