បាល់ទាត់អន្តរជាតិ
Lionel Messi ស៊ុតគ្រាប់បាល់ហ្វ្រីឃីគលើកដំបូងសម្រាប់ក្លឹប PSG

កាលពីរំលងអាធ្រាតយប់មិញនេះក្លឹបយក្សបារាំង Paris Saint-Germain បានធ្វើការប្រកួតយកឈ្នះក្លឹប OGC Nice ក្នុងលទ្ធផល 2 ទល់នឹង 1 ដែលជាការប្រកួតក្នុងក្របខណ្ឌ Ligue 1។ ដូចគ្នានេះដែរ Lione Messi បានស៊ុតគ្រាប់បាល់មួយគ្រាប់បើកឆាកនៅក្នុងការប្រកួត ដែលជាគ្រាប់បាល់ហ្វ្រីឃីគយ៉ាងល្អ។
តារាឆ្នើមអាហ្សង់ទីន Lionel Messi ដែលគ្រប់គ្នាបានដឹងថា ជាស្ដេចហ្វ្រីឃីគនោះបានចាប់ផ្ដើមកំណត់ត្រាហ្វ្រីឃីគជាលើកដំបូងសម្រាប់ក្លឹបថ្មី PSG ដែលស៊ុតទៅលើកំពូលអ្នកចាំទី Kasper Schmeichel និងជាអតីតអ្នកចាំទីរបស់ក្លឹប Leicester City។
យ៉ាងណាមិញ Lionel Messi បានស៊ុតបញ្ចូលទីសរុប 5 គ្រាប់ និង Assists 7 ដង ក្នុងលីគសម្រាប់ PSG នៅរដូវកាលនេះ។ គិតចាប់តាំងពីឆ្នាំ 2000 មក Lionel Messi មានគ្រាប់បាល់ហ្វ្រីឃីគសរុប 51 គ្រាប់ ដែលជាកីឡាករស៊ុតហ្វ្រីឃីគច្រើនជាងគេបំផុតលំដាប់ទី 4 ក្នុងប្រវត្តិសាស្ត្របាល់ទាត់ បន្ទាប់ពី Juninho (74 គ្រាប់), Rogerio Ceni (59 គ្រាប់), Ronaldinho (55 គ្រាប់)។ យ៉ាងណាមិញតារាឆ្នើម Cristiano Ronaldo ស្ថិតនៅចំណាត់ថ្នាក់លេខ 5 ដែលមានគ្រាប់បាល់ហ្វ្រីឃីគសរុប 47 គ្រាប់។
ទស្សនាវីដេអូខាងក្រោម៖
ប្រភព: Givemesport
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ12 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ
-
បាល់ទាត់អន្តរជាតិ16 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi