Connect with us

បាល់ទាត់អន្តរជាតិ

អាថ៌​កំបាំង​នៃ​ភាព​ជោគជ័យ​របស់​ខ្សែការពារ Ruben Dias ជាមួយ​ក្លឹប Manchester City

Published

on

Ruben Dias បាន​ក្លាយ​ជា​ខ្សែការពារ​ដ៏​រឹងមាំ និង​បង្ហាញ​ខ្លួន​ស្ទើរតែ​គ្រប់​ប្រកួត​សំខាន់ៗ​សម្រាប់​ក្លឹប Manchester City។ កីឡាករ​រូប​នេះ​នឹង​បង្ហាញ​ខ្លួន​ជា​លើក​ទី 100 របស់​គាត់​សម្រាប់​ក្លឹប Manchester City ក្នុង​ការ​ប្រកួត​ទល់​នឹង​ក្លឹប​បិសាចក្រហម Manchester United នៅ​ថ្ងៃ​នេះ។

ទម្រង់​លេង និង​ភាព​លេចធ្លោរ​របស់ Ruben Dias ត្រូវ​បាន​គេ​មើល​ឃើញ​ថា ខ្សែការពារ​រូប​នេះ​នឹង​បន្តភាព​ជោគជ័យ​រយៈពេល​យូរ​បន្ថែម​ទៀត​ជា​មួយ​ក្លឹប Manchester City។ ដូចគ្នា​នេះ​ដែរ Ruben Dias ក៏​បាន​លាត​ត្រដាង​ឲ្យ​ដឹង​ថា ការ​លើក​ទឹកចិត្ត​ពី​គ្រូ​បង្វឹក និង​ការ​យក​ចិត្ត​ទុក​ដាក់​ជាមួយ​​របប​អាហារ​​ជា​ចំណែក​ដ៏​​​សំខាន់​នៃ​ភាព​ជោគជ័យ​នេះ។ បន្ថែម​ពី​នោះ​ការ​និយាយ​​នៅ​ក្នុង​បន្ទប់​ផ្លាស់​សម្លៀក​បំពាក់​ពី​សំណាក់​លោក Pep Guardiola បាន​ជះ​ឥទ្ធិពល​យ៉ាង​ធំធេងចំពោះ​គាត់។

កាល​ពី​ពីរ​ឆ្នាំ​មុន Ruben Dias បាន​មក​ដល់ Etihad ដោយ​ផ្ទេរ​ពី​ក្លឹប Benfica ក្នុង​កិច្ចព្រមព្រៀង​តម្លៃ 62 លានផោន ខណៈ​ដែល​ពួក​គេ​បាន​លក់ Nicolas Otamendi ទៅ​ឲ្យ Benfica វិញ​ក្នុង​តម្លៃ 14 លាន​ផោន។

មុន​ពេល​ចុះ​ហត្ថលេខា​ទិញ​យក Ruben Dias ខ្សែការពារ​មួយ​ចំនួន​ដូច​ជា Jules Kounde របស់ Sevilla, Jose Gimenez របស់ Atletico Madrid និង Kalidou Koulibaly របស់ Napoli សុទ្ធតែ​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​ការ​ចាប់​អារម្មណ៍​ពី​ក្លឹប Manchester City។

ប៉ុន្តែ​ជំនួស​មក​វិញ Manchester City បាន​សម្លឹង​ឆ្ពោះ​ទៅ​រក​ខ្សែការពារ Ruben Dias របស់ Benfica ដែល​ជា​ក្លឹប​​ធ្លាប់​ជួយ​ដល់​ភាព​ជោគជ័យ​របស់​ពួក​គេ ដោយ​កាល​ពី​មុន​កីឡាករ​មួយ​ចំនួន​ដូច​ជា Ederson, Joao Cancelo និង Bernardo Silva សុទ្ធតែ​ធ្លាប់​ជា​អតីត​កីឡាករ​របស់ Benfica។

ប្រភព: Goal

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២