Connect with us

បាល់ទាត់អន្តរជាតិ

អតីត​កីឡាករ​របស់​ក្រុម​ជម្រើស​ជាតិ​អាឡឺម៉ង់ ប្រៀបធៀប Jamal Musiala ទៅ​នឹង Lionel Messi

Published

on

ខ្សែ​បម្រើ​ប្រយុទ្ធ Jamal Musiala គឺ​ជា​កីឡាករ​វ័យ​ក្មេង​ដែល​កំពុង​លេច​ធ្លោរ​ខ្លាំង​បំផុត​របស់ Bayern Munich។ នៅ​រដូវកាល​នេះ Musiala បាន​ក្លាយ​ជា​កីឡាករ​ដែល​ស៊ុត​បញ្ចូលទី​ច្រើន​ជាង​គេ​បំផុត​នៅ​គ្រប់​ប្រកួត​ទាំង​អស់​របស់​ក្លឹប Bayern Munich។

យ៉ាង​ណា​មិញ​យុវជន​សញ្ជាតិ​អាឡឺម៉ង់​វ័យ 19 ឆ្នាំ​រូប​នេះ បាន​ចាកចេញ​ពី​ក្លឹប​តោខៀវ Chelsea ទៅ Bayern Munich ក្នុង​អំឡុង​ឆ្នាំ 2020 ហើយ​បាន​អភិវឌ្ឍន៍​ខ្លួន​យ៉ាង​ឆាប់​រហ័ស និង​ក្លាយ​ជា​ការ​កីឡាករ​ឆ្នើម​បំផុត​ច្រើន​ជាង​ការ​រំពឹង​ទុក​ថែម​ទៀត​ផង។

ជា​មួយ​នឹង​ភាព​លេច​ធ្លោរ​របស់ Musiala នេះ​ដែរ អតីត​ខ្សែបម្រើ​ឆ្នើម​សញ្ជាតិ​អាឡឺម៉ង់ Lothar Matthaus បាន​និយាយ​ថា Musiala នឹង​អាច​ក្លាយ​ជា​កីឡាករ​ល្អ​បំផុត​នៅ​លើ​ពិភព​លោក​ក្នុង​ពេល​ណា​មួយ​នៅ​ថ្ងៃ​អនាគត។ លើស​ពី​នេះ​ទៀត Lothar Matthaus ក៏​បាន​ប្រៀបប្រដូច​គាត់​ទៅ​នឹង​តារា​ឆ្នើម​របស់​ក្លឹប Paris Saint-Germain គឺ​កីឡាករ Lionel Messi ផង​ដែរ។

ទោះ​ជា​យ៉ាង​ណា ពាក់ព័ន្ធ​នឹង​រឿង​នេះ Jamal Musiala ក៏​បាន​ឆ្លើយ​តប​ដោយ​បដិសេធ​​ថា៖ “ខ្ញុំគិតថាការ​ព្យាយាម​អូស​បាល់​របស់​ខ្ញុំ​នៅ​ក្នុង​កន្លែង​ចង្អៀត​នាំ​ឲ្យ Lothar Matthaus មាន​ការ​ប្រៀប​ធៀប​នេះ។ ការ​ប្រកួត​របស់ Messi គឺ​ស្ថិត​ក្នុង​កម្រិត​ដ៏អស្ចារ្យ​ផ្សេង​ពីនេះ។ យ៉ាង​ណា​វា​ជា​កិត្តិយស​ដ៏​មិន​គួរ​ឲ្យ​ជឿ​សម្រាប់​ខ្ញុំ នៅ​ពេល​ដែល​អ្នក​ជំនាញ​ដូច​ជា Lothar Matthaus មើល​ឃើញ​ផ្នែក​មួយ​នៃ​ការ​ប្រកួត​របស់​ខ្ញុំ”។

ប្រភព: Bavarianfootballworks

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២