បាល់ទាត់អន្តរជាតិ
ឃើញឡើងជើងខ្លាំង ក្លឹបបិសាចក្រហមត្រៀមផ្ទេរយកខ្សែការពារសញ្ជាតិកូរ៉េខាងត្បូងរបស់ Napoli

របាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា ក្លឹបបិសាចក្រហម Manchester United ចង់ផ្ទេរកីឡាករ Kim Min-Jae ដែលលេងតំណែងជាខ្សែការពារកណ្ដាលរបស់ Napoli។ បច្ចុប្បន្ន Kim Min-Jae កំពុងបង្ហាញទម្រង់លេងដ៏លេចធ្លោរជាមួយក្លឹបរបស់ខ្លួន និងទើបតែបានឈ្នះពានជាកីឡាករឆ្នើមប្រចាំខែរបស់ក្របខណ្ឌ Serie A ថែមទៀតផង។
យោងតាមការអះអាងរបស់ CNN Turk បានឲ្យដឹងថា ក្លឹបបិសាចក្រហម Manchester United កំពុងរៀបចំផែនការ ដើម្បីពិភាក្សាជាមួយក្លឹប Napoli ក្នុងការធ្វើយ៉ាងណាអាចនាំយក Kim Min-Jae នៅខែមករាឆ្នាំក្រោយនេះ។
តាមពិតទៅ ខ្សែការពារកណ្តាលរូបនេះធ្លាប់បានស្ថិតនៅលើរ៉ាដារបស់ក្លឹបបិសាចក្រហមអស់ជាច្រើនខែមកហើយ ប៉ុន្តែក្រុមមន្ត្រីនៅ Old Trafford បានបញ្ឈប់ក្ដីស្រមៃបណ្ដោះអាសន្នដោយសារតែតម្លៃខ្លួនច្រើនជាងការរំពឹងទុកខ្លាំងពេក។
កីឡាករសញ្ជាតិកូរ៉េខាងត្បូងរូបនេះមានតម្លៃផ្ទេរខ្ទង់ 50 លានផោន ដោយយោងតាមកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គាត់ជាមួយក្លឹប Napoli ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ប្រភពច្បាស់ការណ៍បានអះអាងថា ក្លឹបបិសាចក្រហម Manchester United នឹងប្តេជ្ញាចិត្តចុះហត្ថលេខាលើកីឡាករវ័យ 25 ឆ្នាំរូបនេះឲ្យបាន នៅពេលទ្វារដោះដូរកីឡាករបើកឡើងវិញជាថ្មីម្ដងទៀត។
ប្រភព: Vanguardngr
-
បាល់ទាត់អន្តរជាតិ1 day ago
គ្រូ Real Madrid ប្រាប់ឈ្មោះខ្សែប្រយុទ្ធបីរូបដែលគាត់ចូលចិត្ត និងចង់ឲ្យក្លឹបចុះហត្ថលេខានៅរដូវក្ដៅនេះ
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រធាន La Liga ថា កីឡាកររូបនេះនឹងក្លាយជាតារាឆ្នើមប្រចាំលីគអេស្ប៉ាញដូច Messi កាលពីមុន
-
បាល់ទាត់អន្តរជាតិ23 hours ago
World Cup U-20 រកឃើញក្រុមមួយចំនួនដែលឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ