បាល់ទាត់អន្តរជាតិ
Haaland និង Foden ស៊ុតបីគ្រាប់ដូចគ្នា ប៉ុន្តែមានតែម្នាក់ប៉ុណ្ណោះដែលបានបំបែកកំណត់ត្រារបស់ Lionel Messi

ការចាញ់របស់ក្លឹបបិសាចក្រហម Manchester United ក្នុងលទ្ធផល 6-3 នៃការប្រកួត Manchester Derby កាលពីម្សិលមិញនេះ ត្រូវបានគេមើលឃើញថា Erling Haaland គឺជាកីឡាករដែលលេចធ្លោរជាងគេបំផុតនៅក្នុងការប្រកួត ប៉ុន្តែមិត្តរួមក្រុមរបស់គាត់ Phil Foden បែរជាបានបំបែកកំណត់ត្រាមួយដែលកាន់កាប់ដោយកីឡាករឆ្នើម Lionel Messi។
ខ្សែប្រយុទ្ធ Erling Haaland ស៊ុតបញ្ចូលទីបានបីគ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានពីរគ្រាប់ទៀតក្នុងការប្រកួតដំបូងនៅក្នុងជំនួប Manchester Derby ខណៈដែល Phil Foden រកបានបីគ្រាប់ម្នាក់ឯងដូចគ្នា។
ដោយឡែកគ្រាប់បាល់ទីពីររបស់ Foden នៅមុនពេលពាក់កណ្តាលតង់ បានធ្វើឲ្យចំនួនគ្រាប់បាល់សរុបរបស់គាត់ឈានដល់ 50 គ្រាប់ សម្រាប់ក្លឹប Manchester City ដែលទាំងអស់គឺជាការស៊ុតបញ្ចូលទីក្រោមការដឹកនាំរបស់លោក Pep Guardiola។ បន្ថែមពីនោះទៀត Phil Foden បានឈានដល់កំណត់ត្រានេះ នៅពេលគាត់មានអាយុ 22 ឆ្នាំ 127 ថ្ងៃ។
យ៉ាងណាមិញ Lionel Messi ដែលជាម្ចាស់ពាន Ballon d’Or 7 សម័យកាល នៅពេលមានអាយុ 22 ឆ្នាំ និង 164 ថ្ងៃ គឺគាត់បានស៊ុតបញ្ចូលទីគ្រាប់ទី 50 ក្រោមការដឹកនាំរបស់លោក Pep Guardiola នៅជាមួយក្លឹប FC Barcelona ដែលច្រើនជាងអាយុរបស់ Foden 37 ថ្ងៃ។
អ្នកគាំទ្រ Manchester City បាននាំគ្នាសាទរចំពោះការបំបែកកំណត់ត្រានេះ ប៉ុន្តែក្នុងបទសម្ភាសន៍ក្រោយការប្រកួតរបស់ Phil Foden ជាមួយ SkySports គាត់ប្រាប់ថា អ្វីដែលសំខាន់មិនមែនជាការបំបែកកំណត់ត្រាឡើយ គឺការឈ្នះ Manchester United ជារឿងដែលមានមោទនភាពបំផុត។
ប្រភព: Manchestereveningnews
-
បាល់ទាត់អន្តរជាតិ21 hours ago
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត
-
បាល់ទាត់អន្តរជាតិ3 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi