Connect with us

បាល់ទាត់អន្តរជាតិ

John Terry និយាយ​ថា គាត់​មិន​ដែល​ឃើញ​នរណា​ម្នាក់​ដូច​កីឡាករ​របស់ Manchester City រូប​នេះ​ឡើយ

Published

on

អតីត​វីរបុរស​របស់​ក្លឹប​តោខៀវ Chelsea លោក John Terry បាន​សរសើរ​ខ្សែប្រយុទ្ធ Erling Haaland របស់​ក្លឹប Manchester City បន្ទាប់​ពី​កីឡាករ​សញ្ជាតិ​ន័រវេស​រូបនេះ​បាន​ស៊ុត​បញ្ចូលទី​បាន​បី​គ្រាប់​ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ Premier League ក្នុង​លទ្ធផល 6-3 ទៅ​លើ​ក្រុម Manchester United កាល​ពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ។

John Terry បាន​និយាយ​ថា គាត់​មិន​ដែល​ឃើញ​កីឡាករ​ណា​ម្នាក់​ដូច Haaland ដែល​នៅ​ក្មេងហើយ​ខ្លាំង និង​មាន​ភាព​ប៉ិនប្រសព្វ​ក្នុង​ការ​រក​គ្រាប់បាល់​បែប​នេះ​នោះ​ទេ។ លោក​ក៏​បាន​បន្ថែម​ទៀត​ថា ថ្ងៃ​ណា​មួយ​គាត់​អាច​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​កីឡាករ​ដ៏​អស្ចារ្យ​បំផុត​ប្រចាំ Premier League មិន​ខាន​ឡើយ។

គ្រាប់​បាល់​បី​គ្រាប់​របស់ Haaland ទល់​នឹង Manchester United ថ្មីៗ​នេះ​មាន​ន័យ​ថា បច្ចុប្បន្ន​គាត់​បាន​ស៊ុតបញ្ចូលទី​បាន 14 គ្រាប់​ហើយ​នៅ​ក្នុង​ក្របខ័ណ្ឌ Premier League គិត​ចាប់​តាំង​ពី​ការ​ចាប់​ផ្ដើម​ប្រកួត​នៅ​រដូវកាល​នេះ។ ខ្សែ​ប្រយុទ្ធ​ឆ្នើម​រូប​នេះ រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​ចំនួន​ប្រកួត​របស់​គាត់​ទៅ​ទៀត ដោយ​បង្ហាញ​ខ្លួនត្រឹម​តែ 8 ប្រកួត​ប៉ុណ្ណោះ​សម្រាប់​ក្របខណ្ឌ Premier League។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២