បាល់ទាត់អន្តរជាតិ
Haaland ល្អយ៉ាងនេះហើយ ប៉ុន្តែ Pep Guardiola ប្រាប់ថា គាត់នៅតែចាញ់កីឡាករឆ្នើមម្នាក់នេះ

បច្ចប្បន្ន Erling Haaland ត្រូវបានគេចាត់ទុកថា ជាខ្សែប្រយុទ្ធឆ្នើមជំនាន់ថ្មីមួយរូប ដែលល្អដាច់គេ ពិសេសកាលពីពេលថ្មីៗនេះគេទើបតែបានរកគ្រាប់បាល់បីគ្រាប់ក្នុងជំនួបយក្ស Manchester Derby នៅក្របខណ្ឌកំពូលរបស់អង់គ្លេស។
គិតចាប់តាំងពីការចូលរួមជាមួយក្លឹប Manchester City ដោយផ្ទេរពីក្លឹប Borussia Dortmund ក្នុងតម្លៃ 60 លានអឺរ៉ូ ខ្សែប្រយុទ្ធរូបនេះរកបានគ្រាប់បាល់ 14 គ្រាប់ហើយ ក្នុងការបង្ហាញខ្លួនត្រឹមតែ 8 ប្រកួតប៉ុណ្ណោះសម្រាប់ក្របខណ្ឌ Premier League។
ទោះបីជា Erling Haaland ហាក់ដូចជាល្អឥតខ្ចោះយ៉ាងនេះក្ដី សម្រាប់គ្រូបង្វឹកផ្ទាល់របស់គាត់លោក Pep Guardiola នៅតែគិតថា មានកីឡាករឆ្នើមម្នាក់ទៀតដែលធ្លាប់ជាអតីតកូនក្រុមរបស់គាត់ល្អជាង Haaland ហើយម្នាក់នោះគឺជា Lionel Messi។
នៅពេលអ្នកកាសែតបានប្រៀបធៀបគុណភាពរបស់ Haaland និងអតីតកូនក្រុមរបស់គាត់ Lionel Messi នោះ លោក Pep Guardiola បាននិយាយថា៖ “អ្នកទាំងពីរមានភាពខុសគ្នា គឺ Haaland ត្រូវការមិត្តរួមក្រុមទាំងអស់ ដើម្បីជួយដល់គាត់ក្នុងការរកគ្រាប់បាល់ ប៉ុន្តែសម្រាប់ Messi គឺអាចសម្រេចវាបានដោយខ្លួនឯង”។
ប្រភព: La Senyera
-
បាល់ទាត់អន្តរជាតិ21 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep បញ្ជាក់ថា ប្រកួត FA Cup វគ្គផ្ដាច់ព្រ័តយប់នេះ នឹងប្រើប្រាស់អ្នកចាំទីដៃទីពីរ Stefan Ortega